ចុម!! Marcelo ទទួលយកការលួចបន្លំពន្ធទឺកប្រាក់ចំនួនកន្លះលាន?

0
0
Marcel

ខ្សែការពារក្លិប Real Madrid កីឡាករ Marcelo បានយល់ព្រមបង់ប្រាក់ចំនួន ៤៩០ ៩១៧​ ៧០ អឺរ៉ូជាប្រាក់ពន្ធទៅឱ្យរតនាគាររបស់អេស្ប៉ាញ។

ព្រះរាជអាជ្ញាសាធារណៈបាននាំយកសំណុំរឿងនេះដោយត្រូវបានគេចោទប្រកាន់ថាបង្កើតរចនាសម្ព័ន្ធសាជីវកម្មមួយដើម្បីលាក់ប្រាក់ចំណូល នៅក្នុង ឆ្នាំ២០១១​​   ២០១២ និង ២០១៣ ។

របាយការណ៍របស់ EFE ថា Marcelo បានឈរនៅតុលាការលំដាប់លេខ ៤​ នៅភាគខាងជើងនៃទីក្រុងម៉ាឌ្រីតសម្រាប់តែ ១០ នាទីខណៈដែលបញ្ហានេះត្រូវបានពិនិត្យឡើងវិញហើយការទទួលខុសត្រូវ ត្រូវបានទទួលស្គាល់។ ខណៈពេលដែលទន្ទឹមនឹងនោះមេធាវីរដ្ឋព្រះរាជអាជ្ញា និងមេធាវីការពារក្តីនឹងរៀបចំលិខិតអនុលោមភាពដែលនឹងត្រូវផ្តល់ទៅចៅក្រមនៅក្នុងការជំនុំជម្រះដែលនឹងផ្តល់សច្ចាប័នលើសំណុំរឿងនាថ្ងៃខាងមុខនេះ៕

ប្រែសម្រួលដោយ៖ សែម​ វណ្ណា

ប្រភព៖ Marca