VLC បានអាប់ដែតខ្លួនគាំទ្រវីដេអូកម្រិត 4K នៅលើiphone Xហើយ

0
5
VLC for ios

រយៈពេលមិនដល់មួយសប្ដាហ៍ផង​ កម្មវិធី Media player VLC ដ៏ពេញនិយមមួយនេះបានចាប់ផ្ដើម update version ទាំង IOS និង Android.

តាមការរំពឹងទុករបស់VLC ការកំណែប្រែលើកនេះគឺធ្វើឡើងដើម្បី Support ជាមួយ iPhone X ​ ប៉ុន្តែកំណែប្រែនេះបានធ្វើឲ្យកើតមានបញ្ហាជាច្រើនទៅលើទូរសព្ទដែលកំពុងដំណើរការជាមួយ IOS7 និង​IOS 8។ កំណែប្រែចុងក្រោយនេះគឹមានលក្ខណពិសេសមួយ ដែលអាច Support នូវ HEVC (High-Efficiency Video Coding ) ដែលអាចចាក់វីដេអូកម្រិត 4K បានយ៉ាងច្បាស់ទៀតផង។

ប្រសិនបើអ្នកមិនទាន់សាកល្បង VLC សម្រាប់ទូរស័ព្ទទេ អ្នកគួរតែដឹងថាកម្មវិធីអាចចាក់ភាពយន្ត និងតន្ត្រីនៅក្នុងទ្រង់ទ្រាយមួយដដែល។ លើសពីនេះទៀតកម្មវិធី VLC media បានអនុញ្ញាតឱ្យធ្វើសមកាលកម្មឯកសារជាមួយ Dropbox, GDrive, OneDrive, Box, iCloud Drive, iTunes, និងការទាញយកដោយផ្ទាល់ និងតាមរយៈ​ WiFi ព្រមទាំងស្ទ្រីមពីម៉ាស៊ីនមេ(server) និងវេបសាយទៀតផង។ ចុងក្រោយបង្អស់ VLC គាំទ្រលក្ខណៈពិសេសរបស់វីឌីអូកម្រិតខ្ពស់រួមមានអូឌីយ៉ូពហុបទ និងការត្រួតពិនិត្យល្បឿនចាក់ឡើងវិញ។ ដូច្នេះ អ្នកអាចដោនលោតវាយកមកប្រើដោយឥតគិតថ្លៃបាន៕

=> download here link1   && link2

ប្រែសម្រួលដោយៈ ស៊ីណាក់

ប្រភពៈ phonearena