ឯកឧត្តម ជា ច័ន្ទបរិបូរ បានផ្តល់នូវអនុសាសន៍បីចំណុចដល់និស្សិតពេលសិក្សានៅបរទេស

0
15

ឯកឧត្តម ជា ច័ន្ទបរិបូរ រដ្ឋលេខាធិកាក្រសួងព័ត៍មាន បានផ្តល់នូវអនុសាសន៍បីចំណុចដល់និស្សិតពេលសិក្សានៅបរទេស។ ដោយថ្លែងក្នុងវេទិកាសិក្ខាសាលាស្តីពី អាហាររូបករណ៍ទៅក្រៅប្រទេស ឯកឧត្តមថា បើសិនជាពួកយើងបានទៅសិក្សានៅបរទេស​ យើងត្រូវធ្វើនូវរឿងបីចំណុច៖

ទី១.ផ្សព្វផ្សាយវប្បធម៍ជាតិរបស់ខ្លួនៈ ថាយើងជានរណា? ទៅដល់ណាត្រូវញញឹមហើយប្រាប់គេថាយើងជាខ្មែរ ទៅដល់ទីណាផ្សព្វផ្សាយវប្បធម៍យើងនៅទីនោះ ពីព្រោះយើងជាជនជាតិមួយប្រកបមោទនភាព។

ទី២.ក្រេបជញ្ជក់យកចំណេះវិជ្ជាៈ កម្មវិធីអ្វីក៏ដោយ ត្រូវតែចូលរួមជាចាំបាច់ ពីព្រោះចំណេះដឹងអ្វីក៏ដោយ ក៏អាចយកមក    បម្រើកម្ពុជាយើងគឺបានទាំងអស់ រាល់អ្វីដែលយើងបានសិក្សារៀនសូត្រ។

ទី៣.ភ្ជាប់ទំនាក់ទំនងៈ បើទោះបីជាយើងទៅទីណាក៏ដោយ ត្រូវខំភ្ជាប់ទំនាក់ទំនង បើត្រឡប់វិញក៏ដោយ ត្រូវតែរក្សាទំនាក់ទំនងនោះ ព្រោះទំនាក់ទំនងសំខាន់ណាស់ ពេលខ្លះយើងអាចទាក់ទងគ្នាដើម្បីផ្តល់បទពិសោធន៍ ឬក៏អ្វីជាចំណុចសំខាន់។

ដោយ៖ ហៀង រ័ត្ន