បញ្ហាប្រឈមពេលនិស្សិត មកបន្តការសិក្សានៅទីក្រុងភ្នំពេញ

0
13

យើងសង្កេតឃើញថា ទីក្រុងភ្នំពេញគឺជាបណ្តុំនៃសេដ្ឋកិច្ច ជំនួញ និងជាថ្នាលបណ្តុះបណ្តាល ដែលសំបូរទៅដោយសាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំជាច្រើនបើប្រៀបធៀបជាមួយបណ្តាខេត្ត និងទីក្រុងនានា។ ដោយសារកត្តានេះហើយ ទីក្រុងភ្នំពេញបានទាក់ទាញ និងដង្គួចហួចហៅសិស្សានុសិស្សនៅតាមបណ្តាខេត្តដែលបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សាមកបន្តការសិក្សានៅសាកលវិទ្យាល័យជារៀងរាល់ឆ្នាំ។

មុននឹងធ្វើការសម្រេចចិត្តមកបន្តការសិក្សានៅមហាវិទ្យាល័យ និស្សិតក្រីក្រ ឬមានជីវភាពខ្វះខាតដែលបាន ឬក៏មិនទទួលបានអាហារូបករណ៏តែងតែគិតពីជីវភាពថាតើគ្រួសាររបស់ពួកគេបានមានលទ្ធភាពក្នុងការជ្រុំជ្រែងលើការសិក្សារបស់ពួកគេបានអត់។ ប្រសិនបើអត់ តើពួកគេនឹងប្រឈមនឹងការលំបាកអ្វីខ្លះ?

និស្សិតឆ្នាំទី២ វ័យ២២ឆ្នាំ​ កញ្ញា ញឹក សំអូន មកពីខេត្តកំពង់ស្ពឺបានបង្ហាញពីការលំបាករបស់នាង‍ពេលមកបន្តការសិក្សានៅមហាវិទ្យាល័យថា៖ «ខ្លួនបានជួបការលំបាក ដោយសារ គ្រួសារមិនមានលុយអោយរៀនបន្តទៀត។ ជានិស្សិតដែលទទួលបានអាហាររូបករណ៍ ដើម្បីបន្តការសិក្សារបស់ខ្លួនរយៈពេលបួនឆ្នាំ និងអាចបន្ធូរនូវថវិកាជាច្រើន ដែលជាការជំនួសការបង់ថ្លៃសាលា។

ជានិស្សិតជំនាញសីល្បៈ និងការសិក្សាអំពីព័ត៍មាននៃសាកលវិទ្យាល័យកម្ពុជា ទទួលបានការគាំទ្រលើកទឹកចិត្តពី និងទំនុកបម្រុងពីក្រុមគ្រួសារសម្រាប់វិនិយោគការសិក្សានេះ។ បើយ៉ាងណាក៏មិនអាចគ្រប់គ្រាន់ឡើយ ព្រោះត្រូវចំណាយទាំងថ្លៃបន្ទប់ជួល ការហូបចុក សម្ភារៈសិក្សា និងតម្រូវការផ្សេងៗ ខ្លួនក៏បានធ្វើការងារបន្ថែមទៀត ដូចជាអ្នករត់តុក្នុងភោជនីយដ្ឋាន កម្មវិធីផ្សេងៗ និងជាតាមផ្សារទំនើប។

បច្ចុប្បន្នជាគ្រូបង្រៀននៅសាលាអន្តរជាតិនៅទីក្រុងភ្នំពេញចាប់តាំងពីចូលរៀនឆ្នាំទី១។ មានកត្តាជាច្រើន ដែលធ្វើឲ្យនិស្សិតជនបទរូបនេះ ចង់បន្តការសិក្សានៅមហាវិទ្យាល័យ ព្រោះតែមូលហេតុជីវភាព។ កញ្ញា បន្ថែមថា ដោយសារតែភាពគ្មានចំណេះដឹងនេះហើយដែលធ្វើឲ្យគ្រួសាររបស់កញ្ញាក្រជួបការលំបាកគ្រប់បែបយ៉ាង។

ធ្លាប់ជានិស្សិតក្រីក្រម្នាក់មកពីខេត្តដែលបានជួបបញ្ហាហិរញ្ញវត្ថុផងដែរ។ លោក ហៀង គង់ វ័យ២៥ឆ្នាំ ជានាយកប្រតិបត្តិនៃក្រុមហ៊ុនសាងសង់មួយ បានបង្ហាញពីឧបសគ្គរបស់ខ្លួន នៅពេលមកបន្តការសិក្សានៅមហាវិទ្យាល័យ ពេលដែលលោកមកសិក្សានៅភ្នំពេញដំបូង គឺ ជួបបញ្ហហិរញ្ញនេះជាចំបង ការចាយវាយទាក់ទងទៅលើការចំណាយទាំងថ្លៃជួលផ្ទះ និងការចាយវាយផ្សេងៗដូចជា សម្ភារៈសិក្សា និងម្ហូបអាហារ។

ជានាយកប្រតិបត្តិនៃក្រុមហ៊ុនវ័យក្មេងរូបនេះ បានបន្ថែមថា កាលនោះ ពេលដែលរូបលោកចង់រៀនភាសាបន្ថែម វាពិបាកដោយសារតែយើងអត់លុយ វាធ្វើបាត់បង់ឪកាសច្រើនក្នុងការចង់រៀនមុខវិជ្ជាមួយចំនួនទៀត។

ប៉ុន្តែ ដើម្បីដោះស្រាយបញ្ហានេះបាន និស្សិតមកពីខេត្តកំពង់ស្ពឺរូបនេះ បានព្យាយាមរកការងារខាងក្រៅធ្វើ ក្រៅពីម៉ោងសិក្សា ដូចជា កម្មកររោងចក្រនៅពេលវិស្សមកាល អ្នករត់តុតាមរង្គសាល និងអាហារដ្ឋានមួយចំនួន ហើយធ្លាប់ធ្វើជាគ្រួបង្រៀនតាមផ្ទះ។ ការខិតខំ ប្រឹងប្រែងសិក្សា រហូតបញ្ចប់មហាវិទ្យាល័យ និងអាចបង្កើតក្រុមហ៊ុនដោយខ្លួនឯងបាន។

មករស់នៅក្នុងទីក្រុងភ្នំពេញជាង៤ឆ្នាំ​ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ ខ្លួនជួបការលំបាកក៏ច្រើនជាមួយនឹងបរិបទរស់នៅ និងការសិក្សា ដែលមានចម្រុះជាមួយនឹងសិស្សនិស្សិតមកពីបណ្តាខេត្តក្រុងនានា។

កាលដែលមកភ្នំពេញដំបូង លោក តែម សម្បត្តិ ថា បញ្ហាប្រឈមរបស់លោកគឺការរស់នៅ ថវិកា ដោយសារគ្រួសាររបស់លោកជាកសិករ អាចមានកង្វះខាតទៅលើការផ្គត់ផ្គង់ដល់លោក។

ជានិស្សិតឆ្នាំទី៤ ជំនាញអភិវឌ្ឍសហគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏បានបន្ថែមថា វាក៏មិនអាចគ្រប់គ្រាន់ឡើយសម្រាប់លោក ដែលត្រូវចំណាយទៅលើតម្រូវការផ្សេងៗរបស់ខ្លួន។ ដោយមើលឃើញនូវបញ្ហនេះ លោកបានធ្វើការបន្ថែមទៀតក្រៅពីម៉ោងរៀន តាមដែលលោកអាចធ្វើបាន និងមានការសន្សំសំចៃ។

យ៉ាងណាក៏ដោយ ជាជានិស្សិតវ័យ២១​ឆ្នាំរូបនេះ ទទួលបានអាហាររូបករណ៍ ដែលអាចបន្ធូរបន្ទុកមួយផ្នែក ក្រៅពីការផ្គត់ផ្គង់ការស្នាក់នៅ និងតម្រូវការនានានៅភ្នំពេញ។

លោកថា កត្តាដែលធ្វើឲ្យលោកអាចមកបន្តការសិក្សានេះ បានគឺការឃើញពីផលលំបាករបស់គ្រួសារ ព្រោះតែពួកគាត់ត្រូវបានប្រឹងប្រែងស្វែងរកសេដ្ឋកិច្ចមកផ្គត់ផ្គង់ដល់រូបលោក។ ប៉ុន្តែ មកដល់ពេលនេះ លោកអាចពឹងផ្អែកដោយខ្លួនឯងបាន។

លោកគ្រូ នុត​ សោភណ្ឌ ឯកទេសរូបវិទ្យាមកពីវិទ្យាល័យសុខអានសំរោង ខេត្តតាកែវ ថា កត្តាដែលសិស្សនិស្សិតអាចមកបន្តការសិក្សាបានគឺគ្រួសារ បើទោះបីជាកូអ្នកមានជីវភាពធូធារ ឬក្រីក្រក៏ដោយ បើគ្រួសារមិនមានឆន្ទៈចង់ឲ្យកូនបានសិក្សា ក៏ពួកគេមិនអាចបន្តទៅមុខបានដែរ។

សម្រាប់ការសិក្សានេះផងដែរ មានសាកលវិទ្យាល័យជាច្រើនដែលបានផ្តល់អាហាររូបករណ៍ដល់សិស្សនិស្សិត មានកន្លែងស្នាក់នៅរបស់រដ្ឋ អង្គការ និងសមាគមន៍ផ្សេងៗដល់ពួកគេ ដែលវាជាការបន្ធូរបន្ទុកការចំណាយបានយ៉ាងច្រើន។ លោកគ្រូ នុត សោភណ្ឌ ថា​និស្សិតមានឪកាសជាច្រើន នៅកំឡុងពេលដែលពួកគេកំពុងសិក្សា និងពេលបញ្ចប់ថ្នាក់មហាវិទ្យាល័យ។

យ៉ាងណាក៏ដោយ រាល់ការពុះពាររបស់និស្សិត តែងតែទទួលបានជោគជ័យចំពោះការសិក្សារបស់ពួកគេ និងទទួលបានការងារ អនាគតដ៏ល្អប្រសើរ។

ដោយ៖ ហៀង រ័ត្ន