ចុះត្រជាក់ខ្លាំងរហូតដល់១៣អង្សាសេ នៅតាមបណ្តាខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា

0
5

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ពីការចុះត្រជាក់ខ្លាំងយ៉ាងគំហុក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយនៅតំបន់ជួរភ្នំដងរែក នឹងថយចុះរហូតដល់១៣អង្សាសេ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ថយចុះរហូតដល់១៥អង្សាសេ។

ដោយឡែកខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តកោះកុង ថយចុះរង្វង់១៧អង្សាសេ ដល់១៨អង្សាសេ។
សម្រាប់រាជធានីភ្នំពេញ និងខេត្តផ្សេងទៀត នឹងថយចុះមកនៅ១៩-២០អង្សាសេ លើកលែងតែខេត្ដកែប កំពត និងខេត្តព្រះសីហនុ មិនសូវចុះត្រជាក់ខ្លាំង។

សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នទៅលើសុខភាព  ដើម្បីបង្ការការពារជំងឺក្នុងកំឡុងពេលចុះត្រជាក់នេះ៕

ដោយ៖ ហៀង រ័ត្ន