អាកាសធាតុកើនឡើងកម្តៅវិញចាប់ពីថ្ងៃទី២១នេះទៅ

តាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយ ធាតុអាកាសត្រជាក់ខ្លាំង នឹងគ្របដណ្តប់នៅកម្ពុជា ១ថ្ងៃទៀត គឺថ្ងៃទី២១ ខែធ្នូស្អែកនេះ។

ប៉ុន្តែបន្ទាប់ពីថ្ងៃទី២១ ខែធ្នូទៅ គឺអាកាសធាតុនឹងកើនឡើងកម្តៅមកវិញ ទូទាំងប្រទេស ក្នុងរង្វង់ពី២៣-២៤អង្សាសេ។ លើកលែងតែខេត្ត ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី សីតុណ្ហភាពស្ថិតនៅក្នុងរង្វង់ពី១៩-២០អង្សាសេ៕

 

Leave a Reply

Your email address will not be published. Required fields are marked *