Kepa ទំនងជាមិនអាចផ្លាស់មក Real Madrid ដោយសារបញ្ហា….

0
6

ការខិតខំប្រឹងប្រែងរបស់ក្រុម Real Madrid លើអ្នកចាំទីឆ្នើម Kepa Arrizabalaba អាចនឹងត្រូវបរាជ័យដោយសារ Kepa បានរងរបួសជើងនិងបានខកខានការប្រកួតក្នុងក្របខ័ណ្ឌ La Liga កាលពីមុនរបស់ក្រុម Bilbao ។
លោក Jose Ramon de la Morena បានថ្លែងនៅក្នុងកម្មវិធី “El Transistor” របស់គាត់កាលពីយប់ថ្ងៃច័ន្ទថា “នៅម៉ាឌ្រីដពួកគេជឿថាគាត់ប្រហែលជាត្រូវទៅវះកាត់ហើយថាគាត់នឹងចេញទៅក្រៅអស់រយៈពេល ៣ ខែ” ។
កម្មវិធីនេះក៏បានពន្យល់ផងដែរថា ការអត្ថាធិប្បាយរបស់ Zidane អំពីការមិនត្រូវការអ្នកចាំទីប្រហែលជាអាចបញ្ឈប់កិច្ចព្រមព្រៀង Kepa ផងដែរ។

ការរង់ចាំរហូតដល់រដូវក្តៅនឹងធ្វើឱ្យមានបញ្ហាផ្សេងទៀតដោយស្ថានភាពកិច្ចសន្យារបស់ Kepa មិនអាចដឹងបាន៕

ប្រែសម្រួលដោយ៖ វណ្ណា
ប្រភពៈ Marca.com