ពិធីបុណ្យមាឃបូជាដែលប្រារព្ធនៅកម្ពុជា

ពិធីបុណ្យមាឃបូជា ជា​ពិធីបុណ្យ​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​បុណ្យ​ជាតិ​ដទៃ​ទៀត ដែល​ពុទ្ធសាសនិកតែងតែគោរពបូជាមិនដែលអាក់ខានឡើយ។បុណ្យមាឃបូជាត្រូវបានប្រារព្ធឡើងនៅតាមវត្តអារាម ដោយពុទ្ធបរិស័ទ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ដើម្បី​រំលឹក​ដល់​ព្រះ​សម្ពុទ្ធ​ទ្រង់​ដាក់អាយុសង្ខារនិងជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនៅប្រទេសឥណ្ឌា១៥កើតខែមាឃក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គក្នុងរយៈពេលខែគត់។ប្រទេសកម្ពុជាបានទទួលយកព្រះសាសនាជាសាសនារបស់រដ្ឋហើយបងប្អូនប្រជាពលរដ្ឋខ្មែរដែលជាពុទ្ធបរិស័ទតែងតែប្រារព្ធពិធីបុណ្យមាឃបូជានេះជារៀងរាល់ឆ្នាំ។ពិធីបុណ្យនេះក៏ជាទំនៀមទំលាប់មួយដែលជនខ្មែរបុ្រសស្រីគោរពប្រតិបត្តិតាំងពីសម័យកាលមុនរហូតមកដល់ពេលបច្ចុប្បន្ន។

យោងតាមសៀភៅព្រះរាជពិធីទ្វារទសមាសភាគ២បានកត់ត្រាអំពីប្រវត្តិនៃពិធីបុណ្យមាឃបូជានេះឲ្យដឹងថាព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមធ្វើពិធីបុណ្យពិសាខបូជានៅក្នុងរាជព្រះបាទហរិរក្សរាមាឥសារាធិបតីព្រះបាទអង្គដួងដែលគង់នៅក្រុងឧដុង្គមានជ័យក្នុងពុទ្ធសករាជ២៣៩៧និងគ្រិស្គសករាជឆ្នាំ១៩៨៥។បើតាមសេចក្តីនេះគេអាចសន្និដ្ឋានបានថាពិធីបុណ្យមាឃបូជាក៏ប្រហែលត្រូវបានគេប្រារព្ធឡើងនៅក្នុងពុទ្ធសករាជជាមួយគ្នានេះផងដែរពីព្រោះពិធីបុណ្យនេះជាពិធីបុណ្យធំទី២បន្ទាប់ពីពិធីបុណ្យពិសាខបូជា។

ព្រះពិក្ខុពុទ្ធ័ងកុលវ៉ង់សុភស្តសាស្ត្រាចារ្យនៃពុទ្ធិកសាកលវិទ្យាល័យសីហនុរាជមានសង្ឃដីការថាពិធីបុណ្យមាឃបូជាចាប់ផ្តើមធ្វើតាំងពីព្រះពុទ្ធសាសនាផ្សាយចូលមកកម្ពុជាដំបូង ប៉ុន្តែមើលឃើញនៅក្នុងសម័យព្រះបាទអង្គដួងបានព្រះអង្គទ្រង់បានបញ្ញត្តិឲ្យគ្រប់វត្តអារាមនៅកម្ពុជាប្រារព្ធពិធីបុណ្យមាឃបូជា និងពិសាខបូជាដោយឯកភាពគ្នាជាផ្លូវការ។

ព្រះអង្គសង្ឃដីការបន្ថែមថា ពុទ្ធបរិស័ទខ្មែរ ប្រារព្ធធើ្វពិធីបុណ្យនេះ គឺមានរយៈពេលមួយយប់មួយថ្ងៃគឺថ្ងៃ១៥កើតពេញបូរមីណ៍ប្រារព្ធធ្វើ និងថ្ងៃមួយរោជ ពេលព្រឹករៀបចំប្រគេនយាគូព្រះសង្ឃ និងពេលថ្ងៃត្រង់ពុទ្ធ​បរិស័ទរៀបចំចង្ហាន់បិណ្ឌបាតប្រគេនព្រះសង្ឃ​។ ក្រៅពីការរៀបចំយាគូ អាហារបិណ្ឌបាតប្រគេនព្រះសង្ឃ គឺពុទ្ធបរិស័ទចូលរួមក្នុងកម្មវិធីនេះក្នុងថ្ងៃទី២ជាច្រើនទៀត ដើម្បីឆ្លងជាកិច្ចបង្ហើយបុណ្យមាឃបូជា។

លោកតា មិន ម៉េន វ័យ៧១ឆ្នាំចាស់ព្រឹទ្ធាចារ្យ រស់នៅក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា យើងជាអ្នកកាន់ព្រះពុទ្ធសាសនា ទាំងព្រះសង្ឃ ភិក្ខុសាមណេរ ភិក្ខុណី ទាយក ទាយាការ តែងតែរំលឹកចំពោះព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងនូវព្រះធម៍ ការផ្សព្វផ្សាយនូវព្រះធម៍ដល់សត្វលោកបានដឹង។ លោកតាបន្ថែមថា នៅថ្ងៃ១៥កើត ខែមាឃ គឺគ្រប់ប្រជាពុទ្ធបរិស័ទទាំងអស់ត្រូវតែធ្វើពិធីបុណ្យនេះ មិនថាឡើយនៅទីណាទាំងក្នុងនឹងក្រៅប្រទេស គឺតែងតែប្រារព្ធពិធីបុណ្យមាឃបូជាមិនដែលអាក់ខានឡើយ ព្រោះដើម្បីរំលឹកគុណព្រះរតនៈត្រៃន៍។

លោកតា មិន ម៉េន បានបន្តថា ប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនា មានតួនាទីធ្វើពិធីបុណ្យមាឃបូជា ធ្វើបុណ្យសន្សំកុសលទៅតាមសទ្ធារបស់ប្រជាពុទ្ធបរិស័ទនៅក្នុងពិធីបុណ្យមាឃបូជានេះ។

ឯកឧត្តម ញៀន ភឿន អនុរដ្ឋលេខាធិកានៃក្រសួងធម្មការ និងសាសនាថ្លែងថា ពិធីបុណ្យមាឃបូជា គឺពិធីបុណ្យព្រះពុទ្ធសាសនា ដែលធ្វើឡើងក្នុងគោលបំណងរំលឹកគុណរបស់ព្រះសម្មាសម្ពុទ្ធក្នុងការបង្កើតព្រះពុទ្ធសាសនាឡើង ដោយមានហេតុបួនយ៉ាងដែលយើងបានប្រព្រឹត្តធ្វើ ទី១គឺ មហិទ្ធិរិទ្ធគឺថ្ងៃ១៥កើតខែមាឃ ទី២ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងចំនួន៩ខែគត់ ទី៣ នៅក្នុងព្រះសង្ឃ១២៥០អង្គដែលបានចូលរួមក្នុងថ្ងៃដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹង សុទ្ទតែជាអេហិភិក្ខុគឺជាអ្នកដែលបានបួសហើយបានកសាងអានុសង្ឃច្រើនពីអតីតជាតិមក ទី៤ ព្រះចំនួន១២៥០អង្គសុទ្ធតែជាព្រះខីណាស្រប បានន័យថាលោកបានសម្រេចធម៌ជាន់ខ្ពស់ដែលបានមកចូលរួមជាមួយព្រះសម្មាសម្ពុទ្ធ។ ឯកឧត្តមថា ហេតុទាំងបួនយ៉ាងនេះហើយ គឺជាហេតុដ៏សំខាន់ដែលយើងបានដឹងអំពីដំណើរការនៃការប្រព្រឹតទៅនៃពិធីបុណ្យមាឃបូជា។ ឯកឧត្តម ញៀន ភឿនបន្ថែមថាព្រះពុទ្ធសាសនាបានផ្សាយចូលមកប្រទេសកម្ពុជាក្រោយពីព្រះពុទ្ធបរិនិព្វានទៅបាន២៣៤ឆ្នាំ គឺធ្វើស័ង្ឃាយនាលើកទី៣រួចមកក៏បានផ្សាយនៅតាមប្រទេសនានាលើពិភពលោក ហើយបានហូរចូលមកប្រទេសកម្ពុជាដែលមានថេរពីរព្រះអង្គគឺព្រះសោនថេរ និងឧតរថេរ។

ពិធីបុណ្យមាឃបូជាពីធីបុណ្យរបស់ព្រះពុទ្ធសាសនាដែលប្រជាពុទ្ធបរិស័ទបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅតាមវត្តអារាមនៅនានា។ ពិធីនេះប្រារព្ធឡើងនៅថ្ងៃ១៥កើតពេញបរមីណ៍ ខែមាឃ ដែលមានរយៈពេលទៅតាមការគោរពរបស់ពុទ្ធបរិស័ទ្ធ។

ដោយ៖ ហៀង ​រ័ត្ន