សិក្ខាសាលាស្តីពី បណ្តាញសង្គម និងយុវជន 

សិក្ខាសាលាស្តីពី«បណ្តាញសង្គម និងយុវជន»  គឺជាកម្មវិធីដែលផ្តល់ចំណេះដឹងទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានការគាំទ្រដោយក្រសួងព័ត៍មាន។ ក្រុមចិត្តខ្មែរ គឺជាក្រុមនិស្សិតចិត្តវិទ្យាមួយ រៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងចែករំលែកអំពីការប្រើប្រាស់បណ្តាញសង្គម និង ឥទ្ធិពលរបស់វាទៅលើ៖

១. ការប្រាស្រ័យទាក់ទងក្នុងសម័យឌីជីថល

២. ក្រមសីលធម៌ និងវិជ្ជាជីវអ្នកសារព័ត៌មានប្រជាពលរដ្ឋ

៣. ឥទ្ធិពលទៅលើសុខភាពផ្លូវចិត្ត។

នៅក្នុងវេទិការនេះ មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសចំនួនបីរូប មកពីស្ថាប័ន​ និងមានជំនាញផ្សេងគ្នាដើម្បីធ្វើការចែករំលែកនៅក្នុងកម្មវិធីដូចជា៖

១. ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន

២. លោកស្រី នូ វ៉ាន់សាន អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង និងរៀបចំព្រឹត្តិការណ៍នៅអង្គការ InSTEDD iLab Southeast Asia

៣. លោក ខាន់ សារ៉េត សាស្រ្តាចារ្យផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

មិនតែប៉ុណ្ណោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺមានការផ្តល់ឱកាសឱ្យយុវជនចូលរួមក្នុងការជជែកពិភាគ្សាតស៊ូរមតិតទល់គ្នារវាងក្រុមយុវជនពីរក្រុម បែបមិត្តភក្តិ នៅក្នុងសិក្ខាសាលាស្តីពី “បណ្តាញសង្គម និងយុវជន” ក្រោមប្រធានបទ“ការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម គឺជាកត្តាចម្បងដែលជំរុញឱ្យមានឱនភាពលើទំនាក់ទំនងដោយផ្ទាល់”

កុំភ្លេចណា៎ ចូលរួមទាំងអស់គ្នា ដើម្បីទទួលបាននូវចំណេះដឹង និងអត្ថប្រយោជន៍ជាច្រើនទៀតនៅក្នុងកម្មវិធីនេះ។

ទីតាំង៖ សាលពហុបំណងនៃមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC)

កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧:៣០ ព្រឹករហូតដល់ ១២:០០ ថ្ងៃត្រង់

តម្លៃសំបុត្រ ១០,០០០ រៀល

ទំនាក់ទំនងព័ត៌មានបន្ថែម និងទិញសំបុត្រតាមរយៈ
092 94 91 00
088 77 32 829
096 35 92 355
069 40 50 36

ឬក៏តាមរយៈ

Link: https://web.facebook.com/events/166745743942958/

ដោយ៖ខ្លាំងៗ