វិស័យកសិកម្ម បានរួមចំណែកត្រឹមតែ២% ប៉ុណ្ណោះ ដល់សេដ្ឋកិច្ចកម្ពុជា

0
26
រូបភាព៖ pntrir

ស្ដាប់សម្លេង៖​  

បច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមាំជាមួយនឹងកំណើន៧ភាគរយក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចកម្ពុជាផ្អែកលើវិស័យធំៗជាច្រើន ដូចជា កសិកម្ម ឧស្សាហកម្ម សំណង់ ទេសចរណ៍ សេវាកម្ម កាត់ដេរ  និងវិស័យធំៗជាច្រើនទៀត។

នៅឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថាមានកំណើនចំនួន៧ភាគរយក្នុងឆ្នាំ២០១៨ ស្របទៅនឹងការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិជាច្រើនទៀត។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ ២០១៨ របស់ធនាគារជាតិកម្ពុជា។

ជាមួយគ្នានេះ វិស័យកសិកម្ម បានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ត្រឹមតែ ២ភាគរយប៉ុណ្ណោះ ខណៈវិស័យសំណង់ ១១,៥%  វិស័យឧស្សាហកម្មប្រមាណ ១០,២% សេវាកម្មប្រមាណ ៦,៤% ទេសចរណ៍ ១២,៥% និងការនាំចេញ១១,៦%។

វិស័យកសិកម្ម ងើបឡើងជាមួយនឹងកំណើនបរិមាណផលិតផលស្រូវដែលជាដំណាំចំបងរបស់កម្ពុជា និងការកើនឡើងផលិតផលកៅស៊ូ បើទោះបីជាកម្លាំងពលកម្មក្នុងវិស័យនេះបានថយចុះ។ ផលិតផលកសិកម្មបានបន្តកើនឡើងសោយសារការធ្វើទំនើបកម្មការផលិត ការលើកកម្ពស់ផលិតភាព និងការបង្កើនរដូវដាំដុះ៕​

រូបថត៖ កម្ពុជាថ្មី