ប្រឡងបាក់ឌុប អ្នកចេះគឺជាប់

ភ្នំពេញ៖ នៅត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នឹងមកដល់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។ ការកំណែទម្រង់ប្រព័ន្ធអប់រំ​របស់ក្រសួងអប់រំ ចាប់តាំងពីឆ្នាំ២០១៤ កន្លងមកបានពង្រឹងសមត្ថភាពរបស់សិស្សទៅតាមស្តង់ស្តារនៃការអប់រំ។

ក្រោយពីបានកំណែទម្រង់ថ្មីនេះរួចមក នៅតាមគ្រប់សាលាទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុ​ជា បានរឹតបណ្តឹងតាមវិធានការថ្មី ដោយពង្រឹងសមត្ថភាពសិស្ស និងបំប៉នគ្រប់មុខវិជ្ជាទៅដល់សិស្សដើម្បីទទួលបានសមត្ថភាពពិតក្នុងការត្រៀមខ្លួនប្រឡងយកសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ។ ទាំងគ្រូបង្រៀនក៏បានបញ្ចេញអស់ពីសមត្ថភាពដោយផ្តល់នូវមេររៀនដល់សិស្ស ដើម្បីជាគ្រឹះសម្រាប់ប្រយុទ្ធជាមួយការប្រឡងរបស់ពួកគេនៅពេលខាងនេះ​។ ដូច្នេះ សូមប្អូនៗដែលកំពុងត្រៀមខ្លួនប្រឡងនៅថ្ងៃខាងមុខនេះ ខិតខំប្រឹងប្រែងដោយចេញពីសមត្ថភាពរបស់ខ្លួនពិតប្រាកដ ក្រោមពាក្យស្លោកថា «អ្នកចេះគឺជាប់»។

 

 

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

ដោយ៖ខ្លាំងៗ