(មានវីដេអូ) រោងចក្រថាមពលពន្លឺព្រះអាទិត្យ ចំនួន ៣២ នឹងសាងសង់ដើម្បីជំនួសថាមពលអគ្គីសនី នៅប្រទេសអេហ្ស៊ីប

0
9
Power plant using renewable solar energy with sun
Constructionglobal

រោងចក្រថាមពលពន្លឺព្រះអាទិត្យជាង ៥០០ មេហ្កាវ៉ាត់នៅអេហ្ស៊ីប និងហ្ស៊កដានី បានចាប់ផ្តើមហើយ ដែលត្រូវបានគេព្យាករថា នឹងផ្តល់ថាមពលដល់លំនៅដ្ឋានសរុបចំនួន ៦៩០ ០០០បញ្ចប់នៅឆ្នាំ ២០២០ ។

Enviromena Power Systems ដែលជាអ្នកផ្គត់ផ្គង់ថាមពលកកើតឡើងវិញពីអារ៉ាប់រួម បានប្រកាសថា ខ្លួនបានចាប់ផ្តើមសាងសង់លើគម្រោងនានា ខណៈដែលកំពុងបើកដំណើរការគម្រោងព្រះអាទិត្យលើដំបូលនៅឌូបៃ។

នៅប្រទេស អេហ្ស៊ីប ក្រុមហ៊ុននេះកំពុងស្ថាបនាគម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន ២៥៦មេហ្កាវ៉ាត់ដែលនឹងជួយផ្តល់ថាមពលដល់ផ្ទះប្រមាណ ៣៧០ ០០០ ខ្នង ខណៈដែលគ្រោងផ្លាស់ប្តូរកាបោនឌីអុកស៊ីតប្រមាណ​ ៤៥៤ ០០០តោនជារៀងរាល់ឆ្នាំ។

គម្រោងនេះគឺជាផ្នែកមួយនៃការស្រូបពន្លឺព្រះអាទិត្យដែលមានចំនួន ៣២ រោងចក្រ ដែលនឹងរួមបញ្ចូលថាមពល ១៦៥០ មេហ្កាវ៉ាត់រួមគ្នា បានក្លាយជាផ្នែកមួយដ៏សំខាន់របស់ អេហ្ស៊ីប ដើម្បីទទួលបាន ២០% ថាមពលកកើតឡើងវិញនៅឆ្នាំ ២០២០៕