ផ្សារទំនើប Olympia នឹងសម្ពោធចុងឆ្នាំនេះ

0
7
AKP

ផ្សារទំនើប Olympia ដែលជាគម្រោងមួយរបស់ The Olympia City នឹងបើកដំណើរការចុងឆ្នាំនេះ។​បើតាមការផ្សាយលើគេហទំព័រFacebookរបស់ខ្លួន។

ផ្សារនេះមានកម្ពស់៧ជាន់ ដែលមានហាងលក់សម្លៀកបំពាក់ល្បីៗ សួនកម្សាន្ត អាហារដ្ឋាន រោងភាពយន្ត អាងហែលទឹក ក្លឹបហាត់ប្រាណ និងហាងជាច្រើនទៀត។

សូមរំលឹកផងថា បច្ចុប្បន្ននេះ ទីក្រុងភ្នំពេញ មានផ្សារទំនើបជាច្រើន ដូចជា ផ្សារទំនើប AEON (មាន២​) ផ្សារទំនើប សូរិយា ផ្សារទំនើប TK ផ្សារទំនើប ស៊ីធី និង ផ្សារទំនើបធំៗជាច្រើនទៀត។

យើងអាចនិយាយបានថា នេះក៏ដោយសារកំណើនសេដ្ឋកិច្ចរឹងមាំរបស់កម្ពុជាក្នុងរយៈពេល ២០ ឆ្នាំនេះ ជាមួយកំណើន៧%។ យើងរងចាំមើលថា កម្ពុជានឹងរីកចម្រើនយ៉ាងណាខ្លាំងជាមួយកំណើនសេដ្ឋកិច្ចដ៏ខ្ពស់នេះ៕