យ៉ាប់ហើយជប៉ុន! មនុស្ស ៧៧នាក់ស្លាប់ដោយសារកំណើនសីតុណ្ហភាព

0
2
Axios
TDN.com

ភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា ជប៉ុនកំពុងរងកម្ដៅខ្ពស់បំផុតកាលពីថ្ងៃចន្ទក្នុងសីតុណ្ហភាព ៤១.១ អង្សាសេ។ កំណើនកម្ដៅដ៏គួរឲ្យខ្លាចនេះ បានសម្លាប់មនុស្សអស់ ៧៧ នាក់ និងមនុស្ស ៣ម៉ឺននាក់កំពុងស្ថិតនៅមន្ទីពេទ្យនៅឡើយ នេះបើយោងតាម ភ្នាក់ងារគ្រប់គ្រងគ្រោះ​មហន្តរាយ និងអគ្គីភ័យ។

យ៉ាងហោចណាស់មនុស្ស ៩ នាក់បានស្លាប់កាលពីថ្ងៃចន្ទ។ ទីភ្នាក់ងារនេះបានឱ្យដឹងថា រលកកំដៅបានក្លាយជាកំណត់ត្រាថ្មីនៅទីក្រុងតូក្យូផងដែរ ដែលមានសីតុណ្ហភាព ៤០,៨ អង្សាសេ។ ប៉ុន្តែនៅតាមទីក្រុងមួយចំនួន សីតុណ្ហភាព បានកើនឡើងដល់ ៤១.១ អង្សាសេ ដែលជាកំណើនដ៏ខ្ពស់បំផុតរបស់ប្រទេសជប៉ុន គិតត្រឹមឆ្នាំ២០១៣មក។

សូមបញ្ជាក់ផងដែរថា កំណើនកម្ដៅដ៏អាក្រក់នេះធ្វើឲ្យជប៉ុនមានក្ដីបារម្ភជាខ្លាំង ដោយសារការប្រគួតកីឡាអូឡាំពិចសល់ត្រឹមតែ២ឆ្នាំទៀតប៉ុណ្ណោះ៕

 

ដោយ៖ខ្លាំងៗ