បាក់ទំនប់អគ្គីសនីនៅឡាវ ស្លាប់យ៉ាងហោចណាស់២០នាក់

0
0
BBC
Reuters

កាលពីម្សិលមិញ ទំនប់វារីអគ្គីសនីនៅប្រទេសឡាវ បានបាក់បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២០ស្លាប់ និង១០០ កំពុងបាត់ខ្លួន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។

យោងតាមមន្ត្រីអាជ្ញាធរក្នុងខេត្ត Attapeu ប្រទេសឡាវ បានឲ្យដឹងថា ក្រុមសង្រ្គោះកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីស្វែងរកមនុស្សបាត់ខ្លួន និងជួយជម្លៀសប្រជាជនចេញពីតំបន់លិចទឹកនេះដោយប្រើទូក និងឧទ្ធម្ភាគចក្រ។

អាជ្ញាធរក្នុងខេត្តនេះ កំពុងតែជួយឧបត្ថម្ភចំណីអាហា ទឹកសុទ្ធ និងគ្រឿងបរិភោគជាច្រើន ព្រមទាំង​សម្លៀក​បំពាក់ ដល់ជនរងគ្រោះទាំងនោះ។

ចំណែកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា​ ទឹកបាក់ទំនប់នេះបានចូលមកដល់ប្រទេសកម្ពុជាហើយ។ ក្រសួងបានអំពាវនាយឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្ទឹងត្រែង និងឲ្យមានការប្រុងប្រយ័ត្នខ្ពស់៕