(Update)៖ មនុស្ស១៣១នាក់កំពុងបាត់ខ្លួន ខណៈសាកសព២៦នាក់ត្រូវបានរកឃើញ

0
0

នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានអោយដឹងថា មនុស្ស១៣១នាក់កំពុងបាត់ខ្លួន ដោយសារការបាក់ទំនប់វារីអគ្គីសនី ខណៈសាកសព២៦នាក់ ត្រូវបានរកឃើញ ដែលជាតួលេខជាក់លាក់បំផុតចំពោះចំនួនមនុស្ស ដែលបាននឹងកំពុងបាត់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៥ ខែកក្កដា។

ទីភ្នាក់ងារព័ត៌មានឡាវ បានរាយការណ៍កាលពីថ្ងៃអង្គារថា គ្រោះមហន្តរាយនេះបានធ្វើឱ្យមនុស្សជាង ៦​ ៦០០នាក់គ្មានទីជម្រក៕