បទប្បញ្ញាត្តិទូទៅសម្រាប់បេក្ខជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ

0
5

នៅសល់តែ២ថ្ងៃទៀតទេ ការប្រឡងបាក់ឌុបនឹងមកដល់ហើយសម្រាប់សិស្សថ្នាក់ទី១២ទាំងអស់ក្នុងបញ្ចេញឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានសញ្ញាបត្រមួយនេះ។ នៅក្នុងការប្រឡងនេះផងដែរ ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់បទបញ្ញត្តិដែលប្អូនៗថ្នាក់ទី១២ត្រូវតែអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន។

បទប្បញ្ញាត្តិទូទៅទាំងនោះរួមមាន៖

– មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធជាតិផ្ទុះគ្រប់ប្រភេទ

– មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវសៀវភៅ សំណេឯកសារគ្រប់រូបភាពកាតាប, កាបូបយួដៃ, ថង់, សំពៀតកញ្ជប់ផ្សេងៗ និងទឹកលុបពណ៌ស

– មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទប្រដាប់គិតលេខ និងនាឡិកាដៃដែលអាចគិតលេខបាន

– មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណាដែលគ្នានហត្ថលេខាអនុរក្ស មិនត្រូវប្ដូរសន្លឹកកិច្ចការ ឬក្រដាស់ព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នាមិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ឬហែកសន្លឹកកិច្ចការ ឬមិនត្រូវឲ្យអ្នកដែទៃប្រឡងជំនួស។ សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលមិនព្រមប្រគល់រាល់សម្ភារ ដែលហាមឃាត់របស់ខ្លួន ជូនមេប្រយោគទេនោះ បេក្ខជនត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ៕

គួរបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២១ ខែសីហា ឆ្នាំ២០១៨ ដោយមានសិស្សានុសិស្សប្រឡងចំនួន១១៧,០៦១នាក់ ចែកចេញជា២ក្រុមរួមមានថ្នាក់វិទ្យាសាស្ត្រចំនួន៥១.៧ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន៤៨.៣ភាគរយ ក្នុងនោះមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌលមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន៩៩មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦មណ្ឌល៕

ការប្រកាស​លទ្ធផល​ប្រឡង ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី​១២ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​តាម បណ្តា​ខេត្ត​៕

ដោយ៖ ខ្លាំងៗ