ខាន់ ជេសសា វ័យ១៦ឆ្នាំ ឈ្នះមេដាយមាសជូនកម្ពុជា

0
2

ដោយ៖ខ្លាំងៗ

កីឡាការី​ ខាន់ ជេសសា បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (ASEAN GAMES) ក្នុងប្រទេស ឥណ្ឌូណេស៊ី ក្រោយពីកីឡាការនីវ័យក្មេងកម្ពុជារូបនេះ បានយកឈ្នះកីឡាការនីថៃ កីឡាការនីចិន កីឡាការនីអ៊ឺរ៉ង់ កីឡាការនីហ្វីលីពីន និងកីឡាការនីអារ៉ាប់។

ម្ចាស់មេដាយមាសវ័យក្មេងប្រភេទវិញ្ញាសារ ជឺជិតស៊ូ រូបនេះ មានវ័យត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ​ ដែលបានឈ្នះមេដាយមាសដំបូងគេក្នុងព្រឹត្តិការណ៍កីឡាអាស៊ី។

គួរបញ្ជាក់ផងដែរថា កីឡាការនីកូនកាត់អាមេរិចរូបនេះ គឺជាកីឡាការនីទី២ហើយ ដែលបានឈ្នះមេដាយមាសជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីបន្ទាប់ពី​ កីឡាការនី តេក្វាន់ដូ ស៊ន សៀវម៉ី។ យ៉ាងណាម៉ិញ ការប្រគួតកីឡាអាស៊ីនេះមិនទាន់បញ្ចប់នៅឡើយទេ ដូច្នេះកម្ពុជារំពឹងទទួលបានមេដាយមាសបន្ថែមទៀត៕