មហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍នៃសកលវិទ្យាល័យកម្ពុជា នឹងផ្ដល់អាហារូបករណ៍ ១០០ កន្លែង ១០០% ជូនដល់សិក្សានុសិស្ស ដែលទើបតែប្រឡងចប់មធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា ក៏ដូចជានិស្សិតទូទៅដែលមានបំណង ចង់រៀនទៅលើមុខជំនាញមួយនេះផងដែរ។
ក្រោយពីនិស្សិតរៀនមុខជំនាញនេះចប់អាចក្លាយខ្លួនជាផលិតករកម្មវិធីទូរទស្សន៍ ភាពយន្ត ផ្នែកផលិតព័ត៌មាន អ្នករចនាក្រាហ្វិក អ្នកផ្សាយព័ត៌មាន អ្នកកាសែត ផលិតករភាពយន្ដ និងវីដេអូ អ្នកសរសេរអត្ថបទ អ្នកកាន់កាមេរ៉ា អ្នកឯកទេសផ្នែកទំនាក់ទំនងសង្គម អ្នកកាត់តរូបភាព និងវីដេអូ អ្នកនិយាយឫអានព័ត៌មានតាមកញ្ចក់ទូរទស្សន៍ និងវិទ្យុជាដើម។
ចំពោះនិស្សិតដែលមានចំណាប់អារម្មណ៍ចង់ចូលរៀនទៅលើមុខជំនាញនេះ អាចធ្វើការដាក់ពាក្យប្រឡងយកអាហារូបករណ៍តាមរយៈសកលវិទ្យាល័យកម្ពុជា ដោយ ផ្ទាល់ ដែលមាន ទីតាំងស្ថិតនៅ វិថី ណតប្រ៊ីតដ៏ (១០១៩) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា មហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ មានកម្មវិធីអប់រំបរិញ្ញាបត្រ ចំនួនបួនជំនាញ ក្នុងនោះរួមមាន៖
១.បរិញ្ញាបត្រផ្នែក សិល្បៈ និងការសិក្សាអំពីព័ត៌មាន
២.បរិញ្ញាបត្រផ្នែក គមនាគមន៍រូបភាព
៣. បរិញ្ញាបត្រផ្នែក ការសិក្សាអំពីគមនាគមន៍
៤.បរិញ្ញាបត្រផ្នែក សារព័ត៌មាន៕