តោះ មកមើលប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ដែលបានផ្គត់ផ្គង់ដល់កសិកម្មរបស់កសិករក្នុងស្រុកសន្ទុក

ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ជាប្រព័ន្ធធារាសាស្រ្តមួយដែលបានផ្គត់ផ្គង់ប្រព័ន្ធទឹក ដើម្បីស្រោចស្រពដំណាំរបស់បងប្អូនប្រជាកសិករក្នុងស្រុកសន្ទុកនៅក្នុងវិស័យកសិកម្ម។

ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលមានផ្ទៃដីស្រោចស្រព ១២.០០០ ហិចតា ធ្វើបាន ៣ ដង ក្នុង ១ ឆ្នាំ។ ប្រព័ន្ធនេះមានប្រវែងសរុបចំនួន ៥២ គម សំណង់សិល្បការធំតូចគ្រប់យ៉ាងមានចំនួន ៦៤៧ កន្លែង និងការរៀបចំបង្កើតសហគមន៍កសិករប្រើប្រាស់ ចំនួន ០១ ។ នៅក្នុងការកសាងប្រព័ន្ធធារាសាស្រ្តនេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មទំនើបគ្រប់យ៉ាងទាំងអស់ មកអនុវត្តការសាងសង់ និងធ្វើទំនើបកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្រ្ត តាំងក្រសាំង ដោយបានអនុវត្តបានត្រឹមត្រួវតាមនិតិវិធីរបស់ ADB និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមទស្សនាទេសភាពនៃប្រព័ន្ធធារាសាស្រ្តតាំងក្រសាំងដូចខាងក្រោម៖

រូបភាព៖ក្រសួងធនធានទឹក និងឧត្តុនិយម

ដោយ៖ខ្លាំងៗ