រឿងរ៉ាវដ៏ជូចត់របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk

0
0

ស្ដាប់សំលេង៖​ 

លោក Elon Musk មានកំណើតនៅលើទឹកដីអាមេរិចខាងត្បូងដែលមានឪពុកជាវិស្វករ។ នៅអាយុ ១០ ឆ្នាំ លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងខាងបច្ចេកវិទ្យាលើកុំព្យូទ័រ។

ប៉ុន្តែ រឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅក្នុងសាលាហាក់បី  មិនអំណោយផលសោះសម្រាប់លោក ដោយមានសិស្សជាច្រើនតែងតែធ្វើបាបលោក។

ថ្ងៃមួយ មិត្តរួមថ្នាក់ដែលតែងតែធ្វើបាបលោកនោះ បានរុញលោកធ្លាក់ពីលើជណ្ដើរ ហើយវាយតបលោកយ៉ាងខ្លះ។

រឿងដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោកបានបោះបង់ការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ ស្ដេនហ្វដ បន្ទាប់ពីលោកបានចុះឈ្មោះចូលរៀនបាន២ថ្ងៃ។

លោកបានបង្កើតក្រុមហ៊ុន Paypal។ ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿនោះ គឺលោកត្រូវបានគេបណ្ដេញចេញពីក្រុមហ៊ុនដែលខ្លួនបង្កើត។

ក្រោយមក លោកបានអានសៀវភៅពីរបៀបផលិតគ្រាប់រុកកែត។ ថ្ងៃមួយ លោកបានធ្វើដំណើរទៅកានប្រទេសរុស្ស៊ី ដើម្បីទិញគ្រាប់រុកកែត ប៉ុន្តែលោក បានភ្ញាក់ខ្លួនថា គ្រាប់រុកកែតមានតម្លៃថ្លៃហួសប្រមាណ។

លោក បានសម្រេចចិត្តបង្កើតក្រុមហ៊ុនឈ្មោះថា SpaceX ដើម្បីផលិតគ្រាប់រុកកែតដោយលុយផ្ទាល់ខ្លួនរបស់លោក។ លោកក៏បានបង្កើតក្រុមហ៊ុនផលិតរថយន្តឈ្មោះថា Tesla។ លោកបានខ្ចីលុយគេដើម្បីបង្កើតក្រុមហ៊ុនទាំង២នេះ។

អ្នកដឹងទេ?​ លោកបានបង្ហោះគ្រាប់រុកកែតបរាជ័យ៣លើកទៅឋានព្រះច័ន្ទ ដែលបានខាតលុយអស់រាប់សិបលានដុល្លារ។ ហើយក្រុមហ៊ុនទាំង២របស់លោក បានជួបវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែវាមិនបានបញ្ចប់ក្ដីសុបិនរបស់លោកឡើយ។

ទីបំផុតលោកបានបាញ់គ្រាប់រុកកែតទី៤ បានជោគជ័យ។ ម្យ៉ាងវិញទៀត មុនប៉ុន្មានម៉ោងដែលក្រុមហ៊ុនរថយន្តរបស់លោក ជិតបិទទ្វារ លោកបានទទួលភាគហ៊ុនវិនិយោគ។

បច្ចុប្បន្ន លោក Elon Musk គឺជាសេដ្ឋីបច្ចេកវិទ្យាម្នាក់​ ដែលមានលុយប្រមាណជាង ២០.៤ ពាន់លាន៕