Tuesday, April 23, 2019
Home Blog
កម្មវិធី​បណ្ដាញ​សង្គម WeChat របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings Ltd ត្រូវ​បាន​គេ​រាប់​បញ្ចូល​ជា​បណ្ដាញ​សង្គម​ឈរ​ឈ្មោះ​តំណែង​ទី ៥ នៅ​ក្នុង​ប្រទេស​ចិន។  ក្រុមហ៊ុនយក្សមួយនេះ បានចុះហត្ថលេខា ភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយសភាពាណិជ្ជកម្មអន្តរជាតិចិន (CCOIC) នូវសេវាកម្មរួមមាន ការគ្រប់គ្រង សន្និសីទស្វ័យប្រវត្តិកម្មការិយាល័យ និងការគ្រប់គ្រងគម្រោងដើម្បីលើកកម្ពស់ ការផ្លាស់ប្តូរឌីជីថលរបស់សភាពាណិជ្ជកម្មអន្តរជាតិចិន និងសមាជិករបស់ខ្លួន ដើម្បីទាក់ទាញអតិថិជន និងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេស។ស្របតាមកំណែទម្រង់របស់កម្ពុជា និងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ឆ្នាំ២០១៩-២០២៣ ដែលមានដាក់បញ្ចូលសេវាកម្ម ឧស្សាហកម្មធុនស្រាល ពាណិជ្ជកម្មតាមអេឡិចត្រូនិក ក៏ដូចជាសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ជាគោលដៅអាទិភាពសម្រាប់អភិវឌ្ឍន៍។ កម្ពុជាអាចនឹងត្រូវការបច្ចេកវិទ្យាជាច្រើន ដើម្បីពង្រឹងលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក។នៅក្នុងជំនួបពិភាក្សាជាមួយ លោកស្រី តៅ យីតៅ អនុប្រធានមូលនិធិហ្សិនចិន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  បានស្នើចិន ឱ្យជួយសម្របសម្រួលគម្រោងបង្កើតកម្មវិធី WeChat ក្នុងទូរស័ព្ទដៃ ជាខេមរៈភាសា ជាមួយក្រុមហ៊ុន (Tencent) ដែលជាស្ថាបនិកកម្មវិធីមួយនេះ ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) បច្ចេកវិទ្យា និងសុវត្ថិភាពព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។តាមការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ ក៏បានគូសបញ្ជាក់ថា...
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែមីនា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់, របួសស្រាល ៣នាក់ និងរបួសធ្ងន់ ៥នាក់។ នៅក្នុងហេតុការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន ៩គ្រឿង, រថយន្តតូច ៤គ្រឿង, ថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង និងស្រវឹង។ សូមបញ្ជាក់ថា រយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២៦៤លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១៤៩នាក់ របួសធ្ងន់ ២០០នាក់ និងរបួសស្រាល ១៤៦នាក់៕
ប្រទេសកូរ៉េខាងត្បូង បានផ្តល់ឥណទានសប្បទាន ដល់កម្ពុជាសរុបចំនួន ៧០០លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៩-២០២៣ តាមរយៈការផ្តល់នូវហិរញ្ញប្បទាន សហប្រតិបត្តិការ និងការវិនិយោគដោយផ្ទាល់ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ការផ្តល់ជូនដល់កម្ពុជានេះ ជាហិរញ្ញប្បទានសហប្រតិបត្តិការ របស់សាធារណរដ្ឋកូរ៉េ ដែលបានផ្ដោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យធនធានទឹក និងសុខុមាលភាពសាធារណៈ វិស័យអប់រំ និងបណ្ដុះបណ្ដាល ធនធានមនុស្ស និងវិស័យអភិវឌ្ឍន៍ជនបទ ពោលគឺ គម្រោងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អាកាសចរណ៍ស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ជាដើម។នៅក្នុងពិធីចុះហត្ថលេខា និងសេចក្តីប្រកាសព័ត៌មានរួមមួយរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក មូន ចេអិន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លើកិច្ចសម្របសម្រួលក្របខណ្ឌស្ដីពីការផ្ដល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលផ្ដោតលើវិស័យចំនួន៤ខាងលើ ជាមួយនឹងទំហំនៃការវិភាគទានដ៏ច្រើនរបស់រដ្ឋាភិបាលនិងប្រជាជនសាធារណរដ្ឋកូរ៉េដែលបានជួយដល់ការស្ដារ និងកសាងនិងអភិវឌ្ឍន៍។នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ផងដែរថា៖ កូរ៉េខាងត្បូងបានចូលរួមក្នុងការស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការផ្តល់នូវហិរញ្ញប្បទាន សហប្រតិបត្តិការ និងការវិនិយោគដោយផ្ទាល់ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការ។ ជាមួយនឹងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រឹមរយៈពេល២២ឆ្នាំ គិតពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលប្រទេសកូរ៉េបានផ្ដល់ហិរញ្ញប្បទានប្រមាណ ៦៣២ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះហិរញ្ញប្បទានឥតសំណងមានប្រមាណជា ៣០០ លានដុល្លារអាមេរិកផងដែរ។ចំណែក នៅឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ សាធារណរដ្ឋកូរ៉េបានបន្តផ្តល់ឥណទានសម្បទានដ៏សន្ធឹកសន្ធាប់នេះ គឺជាការជំរុញឱ្យវិស័យគោលដៅទាំងនោះ រឹតតែមានសក្តានុពល ក្នុងការផ្តល់ឪកាសជូនវិនិយោគិនទាំងក្នុងប្រទេស និងប្រទេសកូរ៉េ មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋាភិបាលជប៉ុនបាន ចុះហត្ថលេខាលើកិច្ចសន្យាសម្រេចផ្តល់ជំនួយចំនួន ២៦២,៧៥០ដុល្លារអាមេរិក ដល់អង្គភាពចំនួន៣ លើគម្រោងនៃជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខ មនុស្ស សម្រាប់ការស្ដារប្រព័ន្ធប្រឡាយ និងកែលម្អបរិយាកាសសិក្សា នៅខេត្តឧត្តរមានជ័យ និងបាត់ដំបង។ ជប៉ុនបានជួយដល់ខេត្តឧត្តរមានជ័យ ដែលជាគម្រោងទី១ គឺសម្រាប់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក្នុងទំហំទឹកប្រាក់ប្រមាណ ៨៩,០០០ដុល្លារអាមេរិក សម្រាប់ការស្ដារឡើងវិញទំនប់អូរស្នូក។ គម្រោងនេះ ប្រជាជនប្រមាណ ១,៣០០នាក់ នឹងទទួលបានទឹកស្រោចស្រពជាស្ថេរភាពលើដីកសិកម្ម ក្រោយប្រព័ន្ធធារាសាស្ដ្រ បានស្ដារឡើងវិញ។ ជាមួយនឹងគម្រោងទី២ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រឡាយទឹក ក្នុងខេត្តបាត់ដំបង សម្រាប់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ប្រមាណ៨៩,០០០ដុល្លារអាមេរិក សម្រាប់ការងារស្ដារឡើងវិញ ប្រព័ន្ធធារាសាស្ដ្របឹងខ្ញុំ។ គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ២៣០នាក់ នៅក្នុងតំបន់។ កម្រោងទី៣ ជប៉ុនជួយដល់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រមាណ ៨៥,០០០ដុល្លារអាមេរិក សម្រាប់ពង្រីកបន្ថែមបរិក្ខារសាលារៀន និងតម្លើងសម្ភារបណ្ដុះបណ្ដាល ក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង។ តាមការលើកឡើងរបស់លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពូជា ទាក់ទងនឹងវិស័យអប់រំខាងលើ បានឲ្យដឹងថា៖ «តាមរយៈគម្រោងនេះ សមត្ថភាពរបស់គ្រូបង្រៀន និងសិស្សប្រមាណ៣០០នាក់ នឹងត្រូវបានពង្រឹងហើយនឹងជួយធ្វើបច្ចុប្បន្នជំនាញបច្ចេកទេសរបស់ពួកគេ ដែលត្រូវការពីឧស្សាហកម្មពាក់ព័ន្ធនិងទីផ្សារការងារ»។ គូសបញ្ជាក់ផងដែរថា គម្រោងចំនួន៣ក្នុងទំហំទឹកប្រាក់ប្រមាណ២៦២,៧៥០ដុល្លារអាមេរិក  ជាជំនួយឥតសំណងរបស់ជប៉ុនដល់ខេត្តឧត្តរមានជ័យ និងបាត់ដំបង ផ្តោតលើវិស័យអប់រំ និងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធប្រឡាយទឹក នឹងជួយដល់ប្រជាជនកម្ពុជាប្រមាណ ១៨៣០នាក់ ជាមួយនឹងការផ្លាស់ប្តូរថ្មីលើវិស័យទាំងពីរ។
ម្ចាស់ជើងឯកពានរង្វាន់ UCL ៣សម័យកាលជាប់គ្នា និងជាម្ចាស់ជើងឯក ១៣លើក ច្រើនជាងក្រុមណាទាំងអស់ នៅទ្វីប អឺរ៉ុប Real Madrid បានចាញ់ក្រុមខ្លាំងមកពីលីកកំពូល ហូឡង់ Ajax ក្នុងលទ្ធផលសរុបទាំងពីរជើង ៣-៥។ គ្រាប់​បាល់​បញ្ចូល​ទី​របស់ Hakim Ziyech, David Neres, Dusan Tadic និង Lasse Schone ជាការ​សម្រេចបាន​ដ៏​អស្ចារ្យ ដែល​នាំ​ឲ្យ Ajax ឡើងទៅ​កាន់​វគ្គ​បន្ត បើទោះបី Marco Asensio វាយបក​បាន​១​គ្រាប់​សម្រាប់ Real ក៏ដោយ​។ Ajax ឈ្នះ​ជាមួយនឹង​លទ្ធផល​សរុប​ទាំងពីរ​ជើង ៥-៣​។​ ការប្រគួតចាញ់ ក្រុមភ្ញៀវមកពី ហូឡង់នេះ បានធ្វើឲ្យស្ដេចស Real Madrid មានកំណត់ត្រាអាក្រក់ថ្មី១ ពោលគឺ ប្រគួតចាញ់ក្នុងទឹកដី  Estadio Santiago Bernabeu ចំនួន ៣ ប្រគួតជាប់ៗគ្នា ក្នុងពានរង្វាន់ផ្សេងៗគ្នា។ លើកទី១ ចាញ់ ក្រុម Barcelona ៣-០ ក្នុងពាន Copa លើកទី២...
(ប៉ាគីស្ថាន)៖ ការបន្តបិទដែនអាកាសប៉ាគីស្ថានមកទល់នឹងព្រឹកថ្ងៃព្រហស្បតិ៍នេះ បាន​បង្ក​ការ​រំខាន​ដល់​ជើង​ហោះ​ហើរ​អន្តរជាតិរាប់ ពាន់ សម្រាប់រយៈពេល២ថ្ងៃជាប់ៗគ្នា។ ការបិទដែនអាកាសនេះធ្វើឡើង បន្ទាប់ពីកងទ័ពអាកាសប៉ាគីស្ថាន និងឥណ្ឌា បានបាញ់ទម្លាក់ យន្ដហោះចម្បាំងទៅវិញទៅមកកាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ជុំវិញបញ្ហានេះដែរ អាជ្ញាធរអាកាសចរណ៍ស៊ីវិលប៉ាគីស្ថាន បានបញ្ជាក់ថាជើងហោះហើរអន្តរជាតិ និងពាណិជ្ជកម្មនៅក្នុងស្រុក ទាំងអស់ រួមទាំងខាងក្រៅប្រទេសប៉ាគីស្ថាន ត្រូវបានលុបចោលរហូតដល់មានការជូនដំណឹងជាថ្មី។ ចំណែកឯ មនុស្សរាប់ពាន់នាក់ ក៏បានរងផលប៉ះពាល់ផងដែរ តែមិនមែននៅក្នុងទឹកដីប៉ាគីស្ថានតែមួយគត់នោះទេ ពោលគឺនៅទូទាំងដែនអាកាសរបស់ប៉ាគីស្ថាន តែម្ដង ដែលជាផ្លូវហោះហើរមួយដ៏សំខាន់ពីតំបន់អាស៊ីអាគ្នេយ៍ទៅកាន់ទី្វបអឺរ៉ុប។ គួរបញ្ជាក់ថា អាកាសចរណ៍ថៃអន្តរជាតិ Thai Airways International (THAI) ​បាន​ឲ្យដឹង​កាលពីថ្ងៃពុធថា ខ្លួនក៏បានលុបចោល​​រាល់ជើងហោះហើរ​​​របស់​ខ្លួន​រវាង​ថៃនិង​អឺរ៉ុប​អស់រយៈពេលជាច្រើនម៉ោងផងដែរ ព្រោះតែជម្លោះកំពុងក្តៅគគុករវាងឥណ្ឌា​និង​ប៉ាគីស្ថាន ដែលស្ថិតនៅ​ចំផ្លូវហោះហើរ​របស់ខ្លួននោះ។ ប៉ុន្តែនា​រសៀលថ្ងៃព្រហស្បតិ៍នេះ អាកាសចរណ៍ថៃ THAI បានប្រកាសវិញថា ជើងហោះហើរ​ទាំងអស់​របស់ខ្លួន​ទៅកាន់​​អឺរ៉ុប​​ អាចដំណើរការជាធម្មតាឡើងវិញហើយ រួមមានទាំងជើងហោះហើរទៅកាន់ទីក្រុង Moscow, London, Frankfurt, Stockholm, Paris, Vienna ។ល។ បន្ទាប់ពី​ក្រុមហ៊ុន​ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ដែនអាកាសរបស់ប្រទេសចិន៕
ភ្នំពេញ៖ កម្ពុជា នឹងកើនកម្ដៅចន្លោះ ៤០ ទៅ ៥០ អង្សានារដូវប្រាំងខាងមុខ។ កំណើនកម្ដៅដ៏ខ្លាំងនេះ នឹងបង្ករផលលំបាកដល់ប្រជាជនកម្ពុជានាខែ មេសា និងឧសភា។ ការកើនឡើងកម្ដៅនេះ បណ្ដាលមកពីបាតុភូត អែលនី។ ការកើនឡើងកម្ដៅនេះបង្ករឲ្យមានការខ្វះខាតទឹក សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្ស និងសត្វ។ នេះបើយោងតាមសរាចរណែនាំ របស់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១៧ មករា ឆ្នាំ២០១៩។ យ៉ាងណាម៉ិញ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការណែនាំដល់មន្ទីររាជធានី ខេត្ត ដើម្បីណែនាំ និងផ្សព្វផ្សាយដល់ប្រជាជនដែលរស់នៅតាមតំបន់ដែលងាយរងគ្រោះ ដោយសារខ្វះខាតទឹក ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការថែរក្សាប្រភពទឹកដោយលក្ខណ:សន្សំសំចៃ៕
(ហាណូយ)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវជួបមុខគ្នា​នៅម៉ោង ៦៖៣៥នាទីល្ងាច​ថ្ងៃពុធនេះ ក្នុង​ទីក្រុងហាណូយ ប្រទេស​វៀតណាម ដែលការ​បើកទំព័រនៃជំនួប​កំពូលលើកទីពីរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅ​រសៀល​ថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ យោងតាម​សេតវិមាន ជំនួបថ្ងៃទីមួយរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងរយៈពេល ២ម៉ោងដោយមេដឹកនាំ​ទាំងពីរចាប់ផ្ដើមជំនួប និងស្វាគមន៍គ្នា​ទៅវិញមក នៅម៉ោង ៦៖៣០នាទីល្ងាចនេះ (ម៉ោងក្នុងតំបន់) នៅឯសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល (Sofitel Legend Metropole) ក្នុងទីក្រុង​ហាណូយ ហើយ ១០នាទី​បន្ទាប់មេដឹកនាំ​ទាំងពីរនឹងជួបគ្នាមួយទល់នឹងមួយ​ ដោយតែអ្នកបកប្រែប៉ុណ្ណោះនៅអម។ សេតវិមាន​បានបន្ថែមទៀតថា នៅម៉ោង ៧៖០០នាទីយប់នេះក៏នឹងត្រូវចូល​រួមផងដែរក្នុងពិធី​ទទួលទានអាហារពេលល្ងាច ​ជាមួយក្រុម​មន្ត្រីជាន់ខ្ពស់ នៃប្រទេសទាំងពីរក្នុងរយៈពេល ១ម៉ោង និង៣៥នាទី។ គួរជម្រាបថា ជំនួបកំពូលជា​លើកទីពីររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្ត​ទៅពីថ្ងៃពុធ រហូតដល់​ថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយការរំសាយ​អាវុធនុយក្លេអ៊ែ​នៅលើឧបទ្វីបកូរ៉េ ត្រូវបានគេរំពឹងថា នឹងនៅតែជារបៀបវារៈ​សំខាន់​សម្រាប់មេដឹកនាំកំពូលទាំងពីរ...
(ហាណូយ)៖ ជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ត្រូវបានគេរកឃើញ នៅក្នុងកសិដ្ឋានមួយកន្លែង ស្ថិតក្នុងទីក្រុង Haiphong ភាគខាងជើង ប្រទេសវៀតណាម ដោយនេះគឺជាខេត្តទីបីហើយនៅវៀតណាម ដែលបានរងការវាយប្រហារ ដោយវីរ៉ុសនេះ, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៥ ខែកុម្ភៈ។ សត្វជ្រូកជាច្រើនក្បាល បានគេប្រទះឃើញស្លាប់ នៅឯកសិដ្ឋាន ហើយ៥ក្បាលទៀត ត្រូវបានគេពិនិត្យឃើញថា មានជំងឺដែលឆ្លងកម្រិតខ្ពស់នេះ។ ក្រុមអាជ្ញាធរវៀតណាម កាលពីសប្តាហ៍មុនបានឲ្យដឹងថា ជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ត្រូវបានគេរកឃើញ នៅកសិដ្ឋានចំនួន៣ ស្ថិតក្នុងខេត្ត Thai Binh និងខេត្ត Hung Yen ដោយនោះជាករណីដំបូង ដែលត្រូវបានបញ្ជាក់ថា បានកើតមានក្នុងប្រទេសវៀតណាម។ ក្រុមអាជ្ញាធរ បានប្រមូលមករក្សាទុក នូវសត្វជ្រូកទាំងអស់ នៅឯកសិដ្ឋាន​ក្នុងទីក្រុង Haiphong។ ​ជំងឺគ្រុនផ្តាសាយជ្រូក នៅទ្វីបអាហ្រ្វិក ដែលមិនអាចព្យាបាលបានសម្រាប់សត្វជ្រូក ប៉ុន្តែមិនមានការអន្តរាយដល់មនុស្សនេះ បានរីករាលដាលយ៉ាងខ្លាំង នៅទូទាំងប្រទេសចិន ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ដោយបានប៉ះពាល់ដល់២៥ខេត្ត និងតំបន់។ ​សាច់ជ្រូក មានចំនួនប្រមាណ៣ភាគបួន នៃសាច់សរុបដែលទទួលទាន នៅវៀតណាម។ ប្រទេសដែលមានប្រជាជន ប្រមាណ៩៥លាននាក់នេះ ជាទីកន្លែងដែលសត្វជ្រូក ប្រមាណ៣០លានក្បាល ត្រូវបានចិញ្ចឹម ដើម្បីប្រើប្រាស់នៅក្នុងស្រុក៕
​(ហាណូយ)៖ រថភ្លើងពិសេសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទឹកដីវៀតណាមហើយនៅព្រឹក ថ្ងៃអង្គារនេះ ខណៈលោក ដូណាល់ ត្រាំ កំពុងជិះយន្ដហោះមកកាន់ទីក្រុងហាណូយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។ លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ស្ថានីយរថភ្លើងទីក្រុង Dong Dang របស់វៀតណាមមានព្រំប្រទល់ជាប់ជាមួយចិន នៅព្រឹកមិញនេះ បន្ទាប់ពីជិះរថភ្លើងក្នុងចំងាយផ្លូវជាង៤,៥០០គីឡូម៉ែត្រ ហើយលោកនឹងត្រូវជិះរថយន្ដបន្តឆ្ពោះទៅកាន់ទីក្រុង ហាណូយក្នុងចំងាយផ្លូវ១៧០គីឡូម៉ែត្រ ជាទីដែលមេដឹកនាំកូរ៉េខាងជើងរូបនេះត្រូវចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ពីថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

ព័ត៌មានពេញនិយម

ព័ត៌មានថ្មី