សមុទ្រចិនខាងត្បូងនឹងនាំឲ្យមានភ្លៀងធ្លាក់តាមបណ្តាខេត្តក្រុងក្នុងរយៈពេល៣ថ្ងៃ

ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍ឲ្យដឹង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងមានភ្លៀងធ្លាក់នៅតាមបណ្តារាជធានីខេត្តនានា។ នេះបើយោងតាមការតាមដានទៅលើស្ថានភាពអាកាសធាតុ ឃើញថា​ នៅក្នុងសមុទ្រចិនខាងត្បូង មានសម្ពាធទាបសកម្មមួយ​ ដែលបាននឹងកំពុងធ្វើដំណើរមកទិសខាងលិច ហើយវានឹងបន្តដំណើរមកដល់តំបន់ដីសណ្តរទន្លេមេគង្គ នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ។ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ គឺចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែវិច្ឆិកា នឹងបន្តធ្លាក់នៅតាមបណ្តារាជធានីខេត្តនានា៖ ១.រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ​…

View More សមុទ្រចិនខាងត្បូងនឹងនាំឲ្យមានភ្លៀងធ្លាក់តាមបណ្តាខេត្តក្រុងក្នុងរយៈពេល៣ថ្ងៃ

មនុស្សជាង២០នាក់ស្លាប់ក្នុងការវាយប្រហារព្រះវិហាររដ្ឋ Texas

មនុស្សប្រមាណជាង ២០ នាក់បានស្លាប់បន្ទាប់​ពី​ខ្មាន់​កាំ​ភ្លើង​បាន​ធ្វើ​ការ​បាញ់​ទៅ​ខាង​ក្រុង​ព្រះ​វិហារ រដ្ឋTexas នេះបើ​តាម​សម្ដី​របស់​អា​ជ្ញា​ធរ។ ខ្មាន់​កាំ​ភ្លើង​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​មន្រ្តី​ប៉ូលីស។ សាក្សី​បាន​ឃើញ​បុរស​ម្នាក់​ដើរ​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ Baptist។ គួរ​បញ្ជាក់​ផង​ដែរ​ថា មនុស្សប្រមាណ​ជាង​២០​នាក់​បាន​រង​របួស៕ ប្រភព៖ RT

View More មនុស្សជាង២០នាក់ស្លាប់ក្នុងការវាយប្រហារព្រះវិហាររដ្ឋ Texas