Wednesday, November 14, 2018
Home Tags ចិន

Tag: ចិន

នៅប្រទេសចិន!ស្ពានឆ្លងសមុទ្រវែងជាងគេលើពិភពលោកដែលមានប្រវែង ៥៥គីឡូម៉ែត្រ និងចំណាយអស់ 14 ពាន់លានផោន

ដោយ:សំអុន ណារី ស្ពានឆ្លងសមុទ្រវែងជាងគេលើពិភពលោកដែលមានប្រវែង ៥៥គីឡូម៉ែត្រ និងចំណាអស់14ពាន់លានផោនលើផ្ទៃសមុទ្រ Pearl River Deltaដើម្បីសាងសង់នឹងបើកនៅសប្តាហ៍នេះនៅប្រទេសចិន។ ស្ពានហុងកុង-ហ្ស៊ូហៃ-ម៉ាកាវ(Hong Kong-Zhuhai-Macau) ដែលបានស្មានទុកជាមុននឹងបើកឱ្យចរាចរណ៍នៅម៉ោង 9 ព្រឹកថ្ងៃពុធ។ ប្រធានាធិបតីចិនលោកស៊ីជីនពីង (Xi Jinping) ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីបើកនៅថ្ងៃអង្គារនៅហ្ស៊ូហៃ។ តាមរបាយការណ៍របស់ព័ត៌មាន CNN កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ បានឱ្យដឹងថា ប្រទេសចិនបានបំបែកកំណត់ត្រាមួយ ដោយបានបញ្ចប់ការសាងសង់ស្ពានឆ្លងកាត់សមុទ្រដែលវែងជាងគេនៅលើពិភពលោក ស្ពានមួយខ្សែនេះបានតភ្ជាប់រវាងទីក្រុងធំៗបី ហុងកុង...

ប្រទេសចិនចេញសេចក្តីព្រមានពណ៌លឿងសម្រាប់អ័ព្ទដ៏ក្រាស់

ក្រុមឃ្លាំមើលជាតិចិនកាលពីថ្ងៃអង្គារបានចេញសេចក្តីថ្លែងការណ៍លឿងមួយសម្រាប់អ័ព្ទដ៏ក្រាស់នៅក្នុងតំបន់ភាគខាងជើង ភាគខាងកើត និងភាគនិរតី។ នេះបើយោងតាមទីភ្ងាក់ងារសារព័ត៍មាន ចិនស៊ីនហ៊ូរ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។ មជ្ឈមណ្ឌលឧតុនិយមជាតិនៃប្រទេសចិន បាននិយាយថានៅព្រឹកថ្ងៃអង្គារអ័ព្ទដ៏ក្រាស់នឹងត្រូវបានគេឃើញនៅប៉ែកខាងកើតក្រុងប៉េកាំង ព្រមទាំងនៅខេត្តហឺប៉ីសានតុងហ៊ូណានហ៊ឺណានហ្គីហ្សូ និងស៊ីឈួន ដោយបង្ករឱ្យភាពមើលមិនឃើញនៅតាមតំបន់ខ្លះរហូតដល់តិចជាង 200 ម៉ែត្រ។ ក្នុងចំណោមតំបន់ទាំងនេះមានតំបន់មួយចំនួន ភាពមើលឃើញអាចត្រូវបានកាត់បន្ថយតិចជាង 50 ម៉ែត្រ។

អាមេរិក​ព្រមលក់​យន្តហោះចម្បាំង F-16 និងសព្វាវុធ​តម្លៃ​៣៣០លានដុល្លារ ដល់កោះតៃវ៉ាន់​ ដោយមិនខ្វល់ពីការប្រឆាំងរបស់ចិន

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះបានឱ្ដឹងថា ក្រសួងការបរទេស​អាមេរិក បានយល់ព្រម​អនុម័តហើយលើការលក់​យន្ដហោះចម្បាំង F-16 និងបរិក្ខាយោធា​ដទៃ ទៀតមានតម្លៃ ៣៣០លានដុល្លារ​ឱ្យកោះតៃវ៉ាន់ បើទោះជា​មានការព្រមានជា​ច្រើនដង ពីសំណាក់ទីក្រុងប៉េកាំង​ក៏ដោយ។ តាមសេចក្ដីថ្លែងការណ៍​ ពីមន្ទីរបញ្ចកោណបានបញ្ជាក់​កាលពី​ថ្ងៃចន្ទសប្ដាហ៍​នេះថា ការលក់អាវុធ​នេះនឹងអាច​ជួយ ដល់កោះតៃវ៉ាន់​ក្នុងការបង្កើនសមត្ថភាព​ការពារជាតិ និងសន្តិសុខ ដើម្បីប្រឈមមុខ​នឹងការ​គំរាមកំហែង​ផ្នែក​យោធានៅក្នុងតំបន់។ ​បើតាមមន្ទីរបញ្ចកោណ​ ការលក់អាវុធ និងបរិកា្ខយោធា​មានតម្លៃ ៣៣០លានដុល្លារនេះ...

ព្យុះទីហ្វុង Mangkhut វាយប្រហារប្រទេស​ហ្វីលីពីន និងចិន​កាលពី​សប្តាហ៍មុននោះ ពេលនេះមកដល់ខេត្តម៉ែ ហុងសុនភាគខាងជើងប្រទេសថៃហើយ

ខេត្ត​ ម៉ែ ហុងសុននៃភាគខាងជើង​ប្រទេសថៃ ដែលបានទទួល​រង​ឥទ្ធិពលដ៏​ខ្លាំងBIព្យុះទីហ្វុង​មាំងឃុត (Mangkhut) ដែលបានបង្ករ​ឲ្យក្មេង​ស្រីម្នាក់បាត់​បង់ជីវិត និងមនុស្ស​ ០៧នាក់ ទៀតបាត់ខ្លួន។ នេះបើតាម​ការដកស្រង់អត្ថបទដែល​ចេញផ្សាយដោយ សារព័ត៌មាន​​ចិនស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ តាមព័ត៍មានខាងលើ លោក ស៊ីរីរ៉ាត់ ជូមុពផាកាន (Sirirat Chumuppakan) បានបញ្ជាក់ឱ្យដឹងទៅកាន់ក្រសួង​មហាផ្ទៃថៃ ថា មនុស្សទាំង ០៧នាក់ដែលបាត់ខ្លួននោះ...

សហរដ្ឋអាមេរិក ត្រៀមដំឡើងពន្ធជាង២០០ពាន់លានដុល្លារ លើផលិតផលនាំចូលពីចិន

ការដំឡើងពន្ធថ្មីមួយរបស់សហរដ្ឋអាមេរិក កំពុងត្រៀមអនុវត្តហើយដែលមានតម្លៃជាង ២០០ពាន់លានដុល្លារលើផលិតផលនាំចូលពីចិន ស្របពេលជម្លោះពាណិជ្ជកម្មកាន់តែមានសភាពធ្ងន់ធ្ងរ ជាមួយការគំរាមដំឡើងពន្ធបន្ថែមរហូតដល់ ២៦៧ ពាន់លានដុល្លារពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលខាងមុខនេះ។ នេះបើតាមការដកស្រង់ពីអត្ថបទចេញផ្សាយដោយសារព័ត៌មាន BBC នារសៀលថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។ សហរដ្ឋអាមេរិកដំឡើងពន្ធថ្មីនេះលើផលិតផលចិនជាង៦,០០០មុខ ដែលជាការដំឡើងពន្ធដ៏ធំបំផុតមួយមិនធ្លាប់មាននៅពេលបច្ចុប្បន្ន។ ប៉ុន្តែ ក្នុងចំណោមផលិតផលទាំងនេះ អាមេរិកបានដកចេញ កាបូបយួរដៃ ស្រូវ និងវាយនភណ្ឌ​ជាដើម...

ចិនគ្រោងចំណាយទុនជាង១ពាន់លានដុល្លារ ដើម្បីបង្កើត«ក្រុងវិស្សមកាលទេសចរណ៍»ក្នុងខេត្តកោះកុង

ក្រុមហ៊ុនចិន UNION Development គ្រោងវិនិយោគ ១២០០លានដុល្លារ លើការសាងសង់«ក្រុងវិស្សមកាលទេសចរណ៍»ក្នុងខេត្តកោះកុង នៅដើមឆ្នាំ២០១៩ ។ នេះបើយោងតាមFacebookក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៨ ។ គម្រោងនេះ នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅកម្ពុជា។ លោក លី តាវ (Li Tao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន UNION...

ចិន និងឧស្សាហកម្ម MICE នៃទីក្រុងម៉ាកាវ ពង្រីកទំនាក់ទំនង និងការសហការគ្នាជាមួយប្រទេសកម្ពុជា

កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ និងជាតំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហគមន៍ពាណិជ្ជកម្ម និងពិព័រណ៍នៃទីក្រុងម៉ាកាវ (Macau Fair & Trade Association ) ដឹកនាំដោយលោក Li Xua Hui...

សហរដ្ឋអាមេរិកកំពុងរងការថ្កោលទោសពីចិនដែលបានចោទថាចិនបានលួច Hack E-mail របស់លោកស្រី ហ៊ីលឡារី គ្លីនតុន

ចិនបានថ្កោលទោសអាមេរិកយ៉ាងខ្លាំងចំពោះរឿងចោទថាខ្លួនបានលួច Hack អ៊ីមែលរបស់លោកស្រី ហ៊ីល ឡារី គ្លីនតុន អតីតបេក្ខជនប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការដកស្រង់ព័ត៍មានដែលចេញផ្សាយដោយសារព័ត៌មាន CGTN​ កាលពីថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា ចិនគឺជា ជើងឯកផ្នែកសន្តិសុខព័ត៌មានវិទ្យា ហើយចិនប្រឆាំងជាដាច់ខាតនឹងការវាយប្រហារផ្នែកព័ត៌មានវិទ្យាគ្រប់ទម្រង់។ លោកស្រី Chunying បន្ថែមថាសន្តិសុខព័ត៌មានវិទ្យាគឺជាបញ្ហាសកល...

ព័ត៌មានពេញនិយម

ព័ត៌មានថ្មី