Monday, October 22, 2018
Home Tags ជប៉ុន

Tag: ជប៉ុន

ជប៉ុន៖ រញ្ជួយដីសម្លាប់មនុស្ស១៨ នាក់ និងបាត់ខ្លួន ១៩ នាក់

  មនុស្ស១៨ នាក់បានស្លាប់ និងមនុស្សចំនួនប្រមាណ ១៩ នាក់ទៀត បានកំពុងបាត់ខ្លួនបន្ទាប់ពីមានរញ្ជួយដីនៅក្នុងខេត្ត ហុកកៃដូ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Xinhua។ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាល ជប៉ុន បានឲ្យដឹងថា ចំនួនអ្នកស្លាប់ បានបន្តកើនឡើងប្រមាណ៩នាក់ទៀត ប៉ុន្តែលោក ពុំទាន់ហានសន្និដ្ឋានឲ្យប្រាកដចំនួនទិន្នន័យអ្នកស្លាប់នោះទេ។ ទីក្រុង អាតិ៍សូម៉ា ដែលជាតំបន់រងគ្រោះខ្លាំងជាងគេនោះ ក៏បានជូនដំណឹងអំពីឈ្មោះរបស់អ្នកស្លាប់ចំនួន១៥នាក់ក្នុងទីក្រុងនេះក្នុងហេតុការណ៍រញ្ជួយដីនេះ។ ម្យ៉ាងវិញទៀត គេក៏បានបញ្ជាក់ថា មនុស្សចំនួន២នាក់ត្រូវបានចាប់ខ្លួនផងដែរ។ យ៉ាងណាមិញ មនុស្សចំនួន ៣៩០ នាក់បានរងរបួសធ្ងន់ខណ:ក្រុមអ្នកជួយសង្រ្គោះក៏កំពុងព្យាយាមស្វែងរកចំនួនបាត់ខ្លួនទាំង១៩...

គ្រោះរញ្ជួយដី​កម្រិតធ្ងន់នៅកោះហុកកៃដូ ឆក់យកជីវិតជនជាតិជប៉ុន០៩នាក់ និង៣០០នាក់របួស

យោងតាមការសេញ​ផ្សាយ​របស់ទីភ្នាក់​ងារ​ព័ត៌​​មាន​​ចិន ស៊ីនហួរ នៅយប់ថ្ងៃ​ព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះថា មនុស្ស០៩នាក់ ត្រូវអាជ្ញាធរបញ្ជាក់ថា បានបាត់បង់ជីវិត និង៣០០នាក់បានរងរបួស ក្រោយពីគ្រោះរញ្ជួយដី​កម្រិត​៦.៧​រ៉ិច​ទ័រ ដែលបានវាយប្រហារមក​​លើកោះ​ហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ​ តាមការផ្តល់ព័ត៍មានរបស់អាជ្ញាធរជប៉ុនថា មនុស្សប្រហែលខ្ទង់៣០នាក់ នៅតែបន្តបាត់ខ្លួន និងជិត២,០០០នាក់ កំពុងជ្រកកោណនៅតាមទីតាំងជម្លៀសខ្លួន​បណ្តោះអាសន្ន ដែលត្រូវបានរៀបចំឡើងនៅតាមតំបន់ជាង៤០០កន្លែង។ អាជ្ញាធរ​អះអាង​ថា ចំនួនមនុស្សស្លាប់នឹងអាចមានការកើនឡើងខ្ពស់ថែមទៀត ដោយសារតែលំនៅឋានជាច្រើនខ្នង បានកប់នៅក្រោមបំណាក់ដី...

ព្យុះចេប៊ី (Jebi) កំពុងវាយលុកយ៉ាងខ្លាំងក្លាក្នុងរយ:ពេល២៥ឆ្នាំចុងក្រោយនេះ

ប្រទេសជប៉ុនត្រូវបានវាយប្រហារដោយព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតរបស់ខ្លួនក្នុងរយៈពេល ២៥ ឆ្នាំមកនេះ ដែលបណ្តាលឱ្យស្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់និងរបួស ២០០ នាក់។  នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន BBC កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ព្យុះឈ្មោះ Jebi បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងលិច និងមានខ្យល់កន្ត្រាក់ខ្លាំងរហូតដល់ ១៧២ គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅឈូងសមុទ្រអូសាកា(Osaka) បានបង្ករឲ្យឡានដឹកប្រេងមួយធ្លាក់ចូលទៅក្នុងស្ពាន ហើយនៅតំបន់នៃទីក្រុងក្យូតូ ដំបូលស្ថានីយ៍រថភ្លើងបានធ្លាក់ចុះ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណ:ជាច្រើន។   ក្រុមមន្រ្តី បានបញ្ជាឱ្យមនុស្សជាងមួយលាននាក់នៅតំបន់ដែលរងផលប៉ះពាល់ដើម្បីជម្លៀសផ្ទះរបស់ពួកគេ ខណ:ពេលមានការព្រមានពីរលកទឹកជំនន់ខ្ពស់...

ជប៉ុននៅតែមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងកូរ៉េខាងជើង​​ដែលអាចបង្ករ​អសន្តិសុខដល់​ជប៉ុន​

នៅថ្ងៃអង្គារ​នេះ​ ក្រសួងការពារជាតិជប៉ុនបានអះអាងថា កូរ៉េខាងជើង នៅតែជាការគំរាមកំហែង​ដ៏ធំដល់សន្តិសុខជាតិ​របស់ខ្លួន បើទោះ​បី​ជាទីក្រុងព្យុងយ៉ាង​​ផ្អាកការធ្វើតេស្ដមីស៊ីល និងអាវុធ​នុយក្លេអ៊ែរ ព្រមទាំងមាន​ការសន្យាពីមេដឹកនាំ​លោក គីម ជុងអ៊ុន ថានឹងលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ ចេញពីឧបទ្វីបកូរ៉េ​ក៏ដោយ។ នេះបើតាម​ការចេញការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨នេះ។ ការលើកឡើង​នេះធ្វើឡើងនៅក្នុងសៀវភៅ​សប្រចាំឆ្នាំមួយ​​ចេញផ្សាយនៅថ្ងៃអង្គារ​ ដែល ក្រសួងការពារជាតិ​ជប៉ុន​បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាពយោធា​របស់​កូរ៉េខាងជើង នៅតែជាការ គំរាមកំហែងដ៏​ធំដល់សន្តិសុខជាតិ​ជប៉ុន... ហើយយើងត្រូវតែ​ចាំបាច់រក្សាការយកចិត្តទុក​ដាក់ខ្ពស់បំផុត...

កូរ៉េខាងជើងរងការវាយប្រហារពីក្រោយខ្នង ដោយអាមេរិក​ តាមរយៈ​សមយុទ្ធទ័ពអាកាស​នៅជប៉ុន

​តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨ នេះថា សារព័ត៌មានរបស់រដ្ឋ​កូរ៉េខាងជើងដែលមានឈ្មោះ Rodong Sinmun បានចេញផ្សាយព័ត៍មានដោយចោទ​ប្រកាន់​​  សហរដ្ឋអាមេរិកថា បានលួចចាក់​ទីក្រុងព្យុងយ៉ាង​ពីក្រោយខ្នង និងកំពុងដឹកនាំ​សកម្មភាពឧក្រិដ្ឋ​នានា​ប្រឆាំងនឹងរបបដឹកនាំ​លោក គីម ជុងអ៊ុន បន្ទាប់ពីទីក្រុង​វ៉ាស៊ីនតោន លុបចោលភ្លាមៗនូវគម្រោងបំពេញដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ មកកាន់ទីក្រុងព្យុងយ៉ាង។ សារព័ត៍មាន Rodong Sinmun ក៏បាន​អះអាងនៅក្នុងបទអត្ថាធិប្បាយ​របស់ខ្លួន​...

(Update)៖ មនុស្សយ៉ាងហោចណាស់៦៥នាក់បានស្លាប់ដោយសារកំណើនកម្ដៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Japantimes បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៦៥នាក់ បានស្លាប់ និងប្រមាណជាង ២ម៉ឺន នាក់បានដឹកទៅកាន់មន្ទីពេទ្យ ដែលជាទិន្នន័យច្រើនបំផុតប្រចាំប្រវត្តិសាស្រ្តជប៉ុន គិតត្រឹមឆ្នាំ២០០៨មក។ អានអត្ថបទមុន៖http://khlangkhlang.com/?p=708

ព័ត៌មានពេញនិយម

ព័ត៌មានថ្មី