Monday, October 22, 2018
Home Tags ទឹកជំនន់

Tag: ទឹកជំនន់

ទឹកជំនន់ស្ទឹងសង្កែ បានចាប់ផ្តើមស្រកហើយ គិតត្រឹមមកដល់វេលាយប់ថ្ងៃទី​ ១៦ ខែសីហា ឆ្នាំ ២០១៨ នេះ

(Update) :នៅវេលាយប់ថ្ងៃទី​ ១៦ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ស្ទឹងសង្កែផ្នែកខាងលើ បានចាប់ផ្តើមស្រកហើយ នេះបើយោងតាមការចេញជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ទ្វារទឹកទំនប់ពហុបំណង និងទ្វារទឹកទំនប់កង្ហត ត្រូវបានទម្លាក់ចុះជាបណ្តើរៗ ។ ចំណែកឯទឹកជំនន់ស្ទឹងសង្កែនៅផ្នែកខាងក្រោម (ក្រុងបាត់ដំបង) នឹងចាប់ផ្តើមស្រកចុះជាបន្តបន្ទាប់គ្នាផងដែរ ។ គួរបញ្ជាក់ផងដែេរថា កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី ១៦ ខែសីហា...

(Update)៖ មនុស្ស១៣១នាក់កំពុងបាត់ខ្លួន ខណៈសាកសព២៦នាក់ត្រូវបានរកឃើញ

នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានអោយដឹងថា មនុស្ស១៣១នាក់កំពុងបាត់ខ្លួន ដោយសារការបាក់ទំនប់វារីអគ្គីសនី ខណៈសាកសព២៦នាក់ ត្រូវបានរកឃើញ ដែលជាតួលេខជាក់លាក់បំផុតចំពោះចំនួនមនុស្ស ដែលបាននឹងកំពុងបាត់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៥ ខែកក្កដា។ ទីភ្នាក់ងារព័ត៌មានឡាវ បានរាយការណ៍កាលពីថ្ងៃអង្គារថា គ្រោះមហន្តរាយនេះបានធ្វើឱ្យមនុស្សជាង ៦​ ៦០០នាក់គ្មានទីជម្រក៕

កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្តក្នុងរយៈពេលពីរថ្ងៃ

យោងតាមសេចក្តីរាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត ដោយគិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ១៦ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨នេះ។ ភ្លៀងធ្លាក់នៅតាមបណ្តារាជធានី-ខេត្តក្នុងរយៈពេលពីរថ្ងៃនេះបានធ្វើឱ្យទឹកជន់លិចនៅតាមបណ្តាខេត្តក្រុងមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។   ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម ដោយ៖ខ្លាំងៗ

ព័ត៌មានពេញនិយម

ព័ត៌មានថ្មី