Wednesday, November 14, 2018
Home Tags បាក់ឌុប

Tag: បាក់ឌុប

ក្រសួងអប់រំយុវជន និងកីឡា ប្រកាសលទ្ធផលថ្មីសម្រាប់ថ្នាក់វិទ្យាសាស្រ្ត

យោងតាមការចេញផ្សាយរបស់ក្រសួងអប់រំយុវជន និងកីឡាតាមរយៈគេហទំព័រ Facebook ផ្លូវការបានឱ្យដឹងថា «​ថ្ងៃស្អែក! ប្រកាសលទ្ធផលថ្មី សម្រាប់ថ្នាក់វិទ្យាសាស្ត្រ តាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា»។ ក្រសួងបានបង្ហាញថា «គណៈកម្មការបានរកឃើញថា ដំណើរការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រមានបញ្ហាបច្ចេកទេសដែលប៉ះពាល់ដល់ពិន្ទុវិញ្ញាសាគណិតវិទ្យារបស់បេក្ខជនរបស់ថ្នាក់វិទ្យាសាស្រ្ត ក្នុងមណ្ឌលមួយចំនួន ដោយសារកម្មវិធីកុំព្យូទ័រមិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យារបស់បេក្ខជនចំនួន ៧៤០ បន្ទប់»។ ចំពោះបញ្ហានេះ ក្រសួងបានដោះស្រាយរួចហើយ ហើយលទ្ធផលនៃការប្រឡងមានបេក្ខជនជាប់សរុប ៧៦,០៣៤ នាក់ ដែលត្រូវជា ៦៧.០៧ភាគរយ។ ក្នុងនោះដែរ៖ -បេក្ខជននិទ្ទេសA មានចំនួន ៤០៨...

បាក់ឌុប៖ ខេត្តចំនួន១៧ មានសិស្សជាប់និទ្ទេស A ខណ:ខេត្តចំនួន ៨ទៀត គ្មាននិទ្ទេស A សោះ

បេក្ខជនដែលបាននិទ្ទេស A មានចំនួន ២៩០ នាក់ក្នុងឆ្នាំ ២០១៨ ថយចុះចំនួន ១៣៤ នាក់បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ ដែលមានបេក្ខជនជាប់និទ្ទេស A ចំនួន ៤២៤ នាក់។ ខេត្តដែលមិនមានសិស្សជាប់និទ្ទេស A សោះនោះមានដូចជា ខេត្តមណ្ឌលគីរី ព្រះវិហារ ស្ទឹងត្រែង កោះកុង បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ...

PPIU ផ្ដល់អាហារូបករណ៍តាមនិទ្ទេសចំនួន៣១០កន្លែង

សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ ផ្ដល់អាហារូបករណ៍ចំនួន៣១០កន្លែង សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩។ សាកលវិទ្យាល័យ ចាប់ផ្ដើមលក់ពាក្យពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ខែតុលាឆ្នាំ២០១៨ ហើយនឹងធ្វើការប្រឡងនៅថ្ងៃទី២០ ខែតុលាឆ្នាំ២០១៨។ សិស្សានុស្សិតទាំងអស់មានអាទិភាពទទួលអាហារូបករណ៍ចាប់ពី៣០% ដល់៥០% ចំនួន៣០០កន្លែងដែលមានរយៈពេល២ឆ្នាំ និង១០០% ចំនួន១០ កន្លែងមានរយៈពេល៤ឆ្នាំ៕ ដោយ៖ ញឹក សំអូន

លទ្ធផលបាក់ឌុបប្រកាសនៅថ្ងៃស្អែកនេះហើយ គឺមុនពេលកំណត់មួយថ្ងៃ

ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ នឹងត្រូវប្រកាសលើទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia)។ ពិតជាធ្វើឱ្យសិស្សថ្នាក់ទី១២ទាំងអស់ អារម្មណ៍ហាក់មិនស្រណុកចិត្តឡើយ នៅពេលដឹងថាវាលឿនបែបនេះ។ ​​លទ្ធផលប្រកាសនេះ នឹងធ្វើឡើងនៅ​​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ថ្ងៃ​ទី​១០ ខែ​កញ្ញា...

អាហារូបករណ៍ជាង១,៦ ម៉ឺនកន្លែង កំពុងរង់ចាំសិស្សបាក់ឌុប និងនិស្សិតទូទៅ

១.ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:បានប្រកាសផ្ដល់អាហាររូបករណ៍ចំនួន១៣,៧៨៧ កន្លែង​។ក្រសួងមានផ្ដល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អនុបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររងជូនដល់សិស្សានុសិស្សទាំងអស់មានបំណងចង់រៀន ទៅលើមុខជំនាញផ្សេងៗដែលទីផ្សារការងារកំពុងតម្រូវក្នុងពេលបច្ចុប្បន្ន និងអនាគត។ ២.សាកលវិទ្យាល័យកម្ពុជា (UC) សាកលវិទ្យាល័យកម្ពុជា ផ្ដល់អាហារូបករណ៍ចំនួន ៣,០៥០ កន្លែងដល់សិស្សានុសិស្សដែលទើបតែបញ្ចប់បាក់ឌុប និងសិស្សនិស្សិតដែលចប់គ្រប់ឆ្នាំសិក្សាកន្លងមក។ អាហារូបករណ៍នេះ ផ្ដល់ជូនសម្រាប់និស្សិតដែលចង់សិក្សាគ្រប់ជំនាញ លើកលែងតែជំនាញទាក់ទងវិស័យសុខាភិបាល និងសំណង់ តែប៉ុណ្ណោះ។ ដើម្បីទទួលបានអាហារូបករណ៍នេះ សិស្សនិស្សិតទៅទិញពាក្យ និងដាក់ពាក្យប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យកម្ពុជា មានទីតាំងនៅផ្លូវណតប្រីជ ជាប់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ ៣. វិទ្យាស្ថានជាតិ...

បាក់ឌុប(រូបភាព)៖ បេក្ខជនខ្លះ សប្បាយរីករាយ ប៉ុន្តែបេក្ខជនខ្លះហាក់ភ័យខ្លាំង

ការប្រឡងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២០ សីហា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅយ៉ាងរលូន។ បេក្ខជនខ្លះ បានត្រឡប់ទៅញុំាបាយរសៀលនៅគេហដ្ឋានជាមួយគ្រួសារ និងបេក្ខជនខ្លះទៀត នៅញុំាបាយក្នុងមណ្ឌលប្រឡង ខាងក្នុង កៀនរបង និងតាមហាងបាយក្បែរៗនោះ។ សូមទស្សនារូបភាពខាងក្រោម៖

បទប្បញ្ញាត្តិទូទៅសម្រាប់បេក្ខជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ

នៅសល់តែ២ថ្ងៃទៀតទេ ការប្រឡងបាក់ឌុបនឹងមកដល់ហើយសម្រាប់សិស្សថ្នាក់ទី១២ទាំងអស់ក្នុងបញ្ចេញឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានសញ្ញាបត្រមួយនេះ។ នៅក្នុងការប្រឡងនេះផងដែរ ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់បទបញ្ញត្តិដែលប្អូនៗថ្នាក់ទី១២ត្រូវតែអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន។ បទប្បញ្ញាត្តិទូទៅទាំងនោះរួមមាន៖ - មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធជាតិផ្ទុះគ្រប់ប្រភេទ - មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវសៀវភៅ សំណេឯកសារគ្រប់រូបភាពកាតាប, កាបូបយួដៃ, ថង់, សំពៀតកញ្ជប់ផ្សេងៗ និងទឹកលុបពណ៌ស - មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទប្រដាប់គិតលេខ និងនាឡិកាដៃដែលអាចគិតលេខបាន - មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណាដែលគ្នានហត្ថលេខាអនុរក្ស មិនត្រូវប្ដូរសន្លឹកកិច្ចការ ឬក្រដាស់ព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ...

ព័ត៌មានពេញនិយម

ព័ត៌មានថ្មី