Sunday, October 21, 2018
Home Tags ប្រេងឥន្ធនៈ

Tag: ប្រេងឥន្ធនៈ

ក្រសួងពាណិជ្ជកម្មពន្យល់ពីមូលហេតុនៃការប្រែប្រួលតម្លៃប្រេងឥន្ធនៈលក់រាយ ​ប្រេងសាំង និងប្រេងម៉ាស៊ូត នៅលើទីផ្សារក្នុងប្រទេសកម្ពុជានៅខែតុលានេះ

តាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងីទី០៣​ ខែតុលា ឆ្នាំ២០១៨ តាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងពីការកើនឡើងនៅលើទីផ្សារក្នុងពេលថ្មីៗនេះ។ ក្រសួងបានបញ្ជាក់ថា​ « កាលពីពេលថ្មីៗនេះ តម្លៃប្រេងឥន្ធនៈលក់រាយនៅលើទីផ្សារអន្តរជាតិ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទៅតាមបរិបទនយោបាយពិភពលោក ជាពិសេសការប្រឈមមុខរវាងប្រទេសលោកខាងលិច និងប្រទេសផលិតប្រេងធំៗ ដែលប្រការនេះ បានជះឥទ្ធិពលដល់តម្លៃប្រេងឥន្ធនៈលក់រាយនៅក្នុងប្រទេសកម្ពុជា ដោយសារតែកម្ពុជា ជាប្រទេសនាំចូលប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិដូចប្រទេសដ៏ទៃទៀតដែរ»។ នៅត្រឹមពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨ ប្រេងសាំងមួយធុង(បារ៉ែល)ចំណុះ ១៥៩លីត្រ ដែលមិនទាន់បូកបញ្ចូលពន្ធ បានឡើងថ្លៃពី ៨៦.៩៨ ដល់...

ចាប់ពីថ្ងៃទី០១ ដល់ទី១៥ សាំងធម្មតាមានតម្លៃ៤២០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៤០០០រៀលក្នុងមួះយលីត្រ

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងលើការកំណត់តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមស្ថានីយប្រេងឥន្ធនៈចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ដោយចុះមកនៅតម្លៃ៤,២០០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង៤,០០០រៀល ក្នុង១លីត្រសម្រាប់ម៉ាស៊ូត។ គួរបញ្ជាក់ថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី០១ ដល់១៥ ខែតុលាឆ្នាំ២០១៨ នឹងត្រូវលក់លក់៤.៣៦៤រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង៤.១៩៥រៀលក្នុងមួយលីត្រ សម្រាប់សាំងម៉ាស៊ូត។ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖  

ព័ត៌មានពេញនិយម

ព័ត៌មានថ្មី