Wednesday, November 14, 2018
Home Tags ភ្លើង

Tag: ភ្លើង

គួរឱ្យភ្ញាក់ផ្អើល ព្រះអគ្គីបានលេបត្របាក់យកសារមន្ទីរជាតិប្រេស៊ីល ដែលមានអាយុកាលជាង២០០ឆ្នាំមកហើយ

ហេតុការណ៍មួយគួរឱ្យសោកស្តាយចំពោះប្រទេសប្រេស៊ីល ត្រូវបានគេអគ្គីភ័យឆាបឆេះសារមន្ទីរជាតិរបស់ខ្លួននៅក្នុងទីក្រុង Rio de Janeiro ដែលមានអាយុកាលជាង២០០ឆ្នាំមកហើយ កាលពីថ្ងៃអាទិត្យ វេលាម៉ោងនៅក្នុងប្រទេសប្រេស៊ីល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC​ នៅថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ប្រេស៊ីលថា ហេតុការណ៍នេះត្រូវបានគេជឿថា បានឆាប់ឆេះដ៏សន្ធោរសន្ធៅ រាលដាលពាសពេញអាគារ បន្ទាប់ពីអាគារទាំងនោះបានបិទមួយរយៈ។ គួរបញ្ជាក់ថា នៅក្នុងសារមន្ទីរដ៏ចំណាស់ជាងគេនៅក្នុងប្រទេសប្រេស៊ីលនេះ មានវត្ថុបុរាណជាង២០លាន ដែលរក្សាទុក និងអាយុកាលជាង២០០ឆ្នាំហើយ ដោយវាត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៨១៨មកម្លេះ៕ ដោយ៖ ខ្លាំងៗ

ព័ត៌មានពេញនិយម

ព័ត៌មានថ្មី