Wednesday, December 19, 2018
Home Tags មីយ៉ាន់ម៉ា

Tag: មីយ៉ាន់ម៉ា

ចិនផ្តល់ការគាំទ្រមីយ៉ាន់ម៉ាលើបញ្ហារ៉ូហ៊ីងយ៉ាបន្ទាប់ពីអាមេរិករិះគន់

  លោកលីកេឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិនបានប្រាប់មេដឹកនាំប្រទេសមីយ៉ាន់ម៉ាលោកស្រីអ៊ុងសានស៊ូជី បន្ទាប់ពីអនុប្រធានាធិបតីអាមេរិកលោក Mike Pence បានផ្តល់នូវការស្តីបន្ទោសយ៉ាងខ្លាំងចំពោះការប្រឹងប្រែងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាដើម្បីការពារស្ថេរភាពក្នុងស្រុកនិងវិធីដោះស្រាយបញ្ហារ៉ូហ៊ីងយ៉ា។ លោក Pence កាលពីថ្ងៃពុធបានសម្តែងការថ្កោលទោសខ្លាំងបំផុតរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះការអនុវត្តរបស់ភូមាចំពោះអ្នកកាន់សាសនាអ៊ិស្លាមរ៉ូហ៊ីងយ៉ាដែលប្រាប់លោកស្រីស៊ូជីថាការធ្វើទុក្ខបុកម្នេញដោយកងទ័ពរបស់ប្រទេសលោកស្រីគឺគ្មានលេសទេ នេះបើតាមសារព័ត៌ Chanel News Asia  នៅថ្ងៃទី១៦ ខែវិច្ជិកា ឆ្នាំ២០១៨។ បើតាមសារព័ត៌មានដដែល ក្រសួងការបរទេសចិនបាននិយាយនៅល្ងាចថ្ងៃព្រហស្បតិ៍ថាកិច្ចប្រជុំជាមួយលោកស្រីអ៊ុងសានស៊ូជីនៅខាងក្រៅសន្និសីទកំពូលអាស៊ីអាគ្នេយ៍នៅសិង្ហបុរីលោកលីបាននិយាយថាចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយមីយ៉ាន់ម៉ាហើយនឹងកសាងប្រពៃណីមិត្តភាពរបស់ខ្លួន៕

កាណាដាសម្រេចលុបចោលសញ្ជាតិកិត្តិយសដែលផ្ដល់ឱ្យលោកស្រី អ៊ុងសាន ស៊ូជី នាយករដ្ឋមន្ត្រីនៃប្រទេសមីយ៉ាន់ម៉ា បរាជ័យក្នុងការដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ា

ក្រុមអ្នកតំណាងរាស្ត្រកាណាដា បានបោះឆ្នោតលុបចោលសញ្ជាតិកិត្តិយសដែលបានផ្ដល់ជូនមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ២០០៧ ដោយសារតែលោកស្រីបរាជ័យក្នុងការដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ការបោះឆ្នោតជាឯកច្ឆ័នរបស់ក្រុមតំណាងរាស្ត្រកាណាដា ធ្វើឡើងជាការឆ្លើយតបទៅនឹងលោកស្រីស៊ូជី សម្រាប់បរាជ័យរបស់ លោកស្រីក្នុងការទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាក់ឃីន (Rakhine) ដែលបានកើតឡើងកាលពីជាង១២ខែមុន បានផ្ដាច់ជីវិតមនុស្សរាប់ពាន់នាក់ ព្រមទាំងបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ាជាង៧០០,០០០នាក់ផ្សេងទៀត រត់ ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។ ម្យ៉ាងវិញទៀត ក្រុមអ្នកស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ...

ព័ត៌មានពេញនិយម

ព័ត៌មានថ្មី