Wednesday, November 14, 2018
Home Tags រុស្ស៊ី

Tag: រុស្ស៊ី

រស្ស៊ីសន្យាផ្តល់ជំនួយថ្មីចាប់ពីឆ្នាំ២០១៩ និងចង់ប្រើបំណុលចាស់ទៅជាការវិនិយោគ នៅកម្ពុជា

សម្រាប់បំណុលចាស់វិញ ត្រូវបាននាយករដ្ឋមន្ត្រីរុស្ស៊ីថា ការប្រើសម្រាប់វិនិយោគនៅកម្ពុជា ជាអាទិភាពដ៏ល្អមួយដែលរុស្ស៊ីចង់ជួយកម្ពុជា។ ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីរុស្ស៊ី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្ស៊ិក ទីដែលមេដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២។ ក្នុងជំនួបនេះប្រមុខមេដឹកនាំទាំងពីរបានជជែកច្រើនលើការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីបំណុលដែលកម្ពុជាជំពាក់អតីតសហភាពសូវៀត ដោយសម្តេចចង់ឲ្យបង្វែរបំណុលនោះទៅជាការវិនិយោគនៅកម្ពុជាជំនួសវិញ។ ពាក់ព័ន្ធទៅនឹងបំណុលដែលកម្ពុជាជំពាក់នោះលោកនាយករដ្ឋមន្រ្តីរុស្ស៊ីមានប្រសាសន៍ថា រុស្ស៊ីនឹងប្រើប្រាស់បំណុលនោះ សម្រាប់ជាការវិនិយោគនៅកម្ពុជា ដែលនោះគឺជាអាទិភាពដ៏ល្អសម្រាប់កម្ពុជាដែលរុស្ស៊ីចង់ជួយ។ លោកក៏បានជំរាបជូនសម្តេច ពីការផ្តល់ជំនួយបច្ចេកទេសមួយចំនួន...

អត្រាអ្នកអត់ការងារធ្វើនៅរុស្ស៊ី មានប្រមាណ 4,5 ភាគរយក្នុងខែកញ្ញា

(មូស្គូ)៖ទីភ្នាក់ងារស្ថិតិជាតិសហព័ន្ធរុស្សី Rosstat បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថាអត្រាគ្មានការងារធ្វើរបស់រុស្ស៊ីមានចំនួន 4,5% នៅក្នុងខែកញ្ញាដែលបានធ្លាក់ចុះ 10,1% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ 2017 ។ យោងតាមរបាយការណ៍នេះចំនួនប្រជាជនសកម្មដែលមានអាយុចាប់ពី 15 ឆ្នាំឡើងទៅមានចំនួន 76,6 លាននាក់ឬ 52 ភាគរយនៃចំនួនប្រជាជនសរុបកាលពីខែមុនដោយមាន 3,4 លាននាក់ត្រូវបានចាត់ថ្នាក់ជាអ្នកគ្មានការងារធ្វើស្របតាមច្បាប់របស់អង្គការពលកម្មអន្តរជាតិ។ របាយការណ៍នេះបានឱ្យដឹងថាក្នុងចំណោមចំនួននេះមានប្រជាជន 0,6 លាននាក់ត្រូវបានចុះបញ្ជីជាផ្លូវការដោយគ្មានការងារធ្វើហើយ 0,5 លាននាក់ទទួលបានអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើ។ ដោយ៖ សំអុន ណារី

តួកគីបដិសេធមិនដកទ័ពចេញពីស៊ីរីនោះទេ ប្រសិនបើស៊ីរីមិនទាន់បានធ្វើការបោះឆ្នោតរួចរាល់​

តាមការដកស្រង់អត្ថបទដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះបានឱ្យដងថា កងទ័ពរបស់តួកគី នឹងមិនចាកចេញពីទឹកដីស៊ីរីនោះទេ រហូតទាល់តែប្រជាជនស៊ីរី បានធ្វើការបោះឆ្នោតរួចរាល់។ ការថ្លែងយ៉ាងដូច្នេះ គឺជាការលើកឡើងរបស់ប្រធានាធិបតីតួកគី លោក Tayyip Erdogan ដោយសង្កត់ធ្ងន់ថា«លុះត្រាតែប្រជាជនស៊ីរី រៀបចំធ្វើការបោះឆ្នោត ទើបយើងនឹងចាកចេញពីស៊ីរី ដោយខ្លួនឯង បន្ទាប់ពីពួកគេធ្វើការបោះឆ្នោតរួចរាល់» ។ ជាមួយគ្នានោះដែរ លោក Erdogan ប្រធានាធិបតីតួកគី...

រុស្ស៊ីចង់ឱ្យកងកម្លាំងបរទេសទាំងអស់ដកទ័ពចេញពីប្រទេសស៊ីរី រួមទាំងយោធារបស់ខ្លួនផងដែ

ប្រធានាធិបតីរុស្ស៊ី លោក​ វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងម៉ូស្គូចង់ឱ្យកងកម្លាំងបរទេសទាំងអស់ ដកចេញពីប្រទេសស៉ីរី ក្នុងនោះរួមមានទាំងយោធារុស្ស៊ីផងដែរ។ នេះដោយការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ។ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-300 ត្រូវបានបញ្ជូនទៅដល់ទឹកដីប្រទេសស៊ីរី ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោកពូទីនក៏បានថ្លែងថា«កងកម្លាំងបរទេសទាំងអស់ គួរតែដកចេញពីប្រទេសស៊ីរី»។ អ្វីដែលរុស្ស៊ីចង់ប្រកាស ក្រៅតែពីស្នើឱ្យកងទ័ពបរទេសដកចេញពីស៊ីរីទៀតនោះ ប្រធានាធិបតីរុស្ស៊ី បានឆ្លៀតចោទប្រកាន់ទៅអាមេរិកថា« វត្តមានកងទ័ព...

រុស្ស៊ីមិនពេញចិត្តចំពោះទង្វើរបស់អាមេរិកដោយជម្រុញឱ្យកូរ៉េខាងជើងលុបបំបាត់អាវុធនុយក្លេអ៊ែរ

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨ថាដោយដកស្រង់ចេញតាមរយៈសំដីរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយបានលើកឡើងថា កូរ៉េខាងជើង បានបោះជំហានជាច្រើនឆ្ពោះទៅរកការរំសាយអាវុធ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនទៅវិញទេដែលមិនបានធ្វើអ្វីជាសាច់ការទាល់តែសោះ បានតែជម្រុញឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ ថ្លែងក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំនៃវេទិការសេដ្ឋកិច្ចភាគខាងកើតក្នុងទីក្រុងវ៉្លាឌីវ៉ូស្ដុក នៅថ្ងៃនេះជាមួយគ្នាផងដែរលោក ពូ ទីន បានសង្កត់ធ្ងន់ថា «កូរ៉េខាងជើងគួរតែទទួលបានការធានាការពារសុវត្ថិភាពពី អន្តរជាតិ ហើយមេដឹកនាំកូរ៉េខាងជើង លោក...

ស៊ីរី និងរុស្ស៊ី កំណត់គោលដៅវាយឆ្មក់ដ៏សាហាវបំផុតលើក្រុមឧទ្ទាម Idlib នៅក្នុងសប្តាហ៍

ក្រុមសកម្មជននិយាយថាស៊ីរី និងរុស្ស៊ីបានធ្វើការវាយឆ្មក់តាមផ្លូវអាកាស ក្នុងសប្តាហ៍នេះនៅលើទីតាំងឧទ្ទាមនៅក្នុងខេត្ត Idlib ភាគខាងជើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៍មាន BBC នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៨។ ពួកគេនិយាយថាការវាយប្រហារនេះបានតម្រង់ទិសដៅតំបន់ភាគខាងកើតនិងភាគខាងត្បូងនៃអ៊ីដលីបក៏ដូចជាខេត្ត Hama ជាប់ព្រំដែនផងដែរ។ វាជាតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមធំបំផុតចុងក្រោយ នៅក្នុងប្រទេសស៊ីរី ហើយកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយរុស្ស៊ីកំពុងត្រៀមខ្លួនវាយប្រហារលើតំបន់នេះ។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ មេដឹកនាំនៃប្រទេសរុស្ស៊ី និងអ៊ីរ៉ង់បានបដិសេធការអំពាវនាវឱ្យមានបទឈប់បាញ់មួយ ដោយមានការព្រួយបារម្ភពីមហន្តរាយដល់មនុស្ស។ កាលពីថ្ងៃសៅរ៍ក្រុមឃ្លាំមើលសិទ្ធិមនុស្ស Syrian Observatory for Human Rights (SOHR)...

យន្តហោះចម្បាំងរុស្ស៊ី​ វាយប្រហារលើស៊ីរី សម្លាប់ជីវិត​មនុស្ស​០៩នាក់​នៅខេត្ត Idlib

ជនស៊ីវិលយ៉ាងហោចណាស់ ០៩នាក់ ក្នុងនោះ​រួមមាន​ទាំងកុមារផងដែរ ត្រូវបានសម្លាប់​នៅក្នុងការវាយប្រហារ​តាមផ្លូវអាកាស​ដោយយន្ដហោះ​ចម្បាំង​រុស្ស៊ី​នៅខេត្ត អ៊ីដលីប (Idlib) នៅក្នុងស្ថានភាព​ដែល​កងកម្លាំង​រដ្ឋាភិបាលស៊ីរី កំពុងត្រៀម​វាយលុកលើមូលដ្ឋានរឹងមាំ​ ចុងក្រោយមួយនេះ​របស់ក្រុម​ឧទ្ទាមស៊ីរី។ នេះជាការលើកឡើងរបស់ក្រុមអង្គការឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី ចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។  ​អង្គការឃ្លាំមើល​សិទ្ធិមនុស្សស៊ីរីថា ការវាយប្រហារតាម​ផ្លូវអាកាសរបស់រុស្ស៊ី មានគោលដៅលើ​ទីតាំងចំនួន ២៤កន្លែង របស់ក្រុមឧទ្ទាមស៊ីរី​នៅក្នុងខេត្ត Idlib...

ក្រសួងការពារជាតិ​រុស្ស៊ី ទើបតែទទួលបាន​ប្រព័ន្ធមីស៊ីលការពារ​ដែនអាកាស​ដ៏ទំនើប S-400 ទ្រីមភ៍មុនពេលកំណត់

យោងតាម​ការ​ផ្សាយចេញរបស់​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨នេះថា ក្រសួងការពារជាតិ​រុស្ស៊ី ទទួលបាន​ប្រព័ន្ធមីស៊ីលការពារ​ដែនអាកាស​ដ៏ទំនើប S-400 ទ្រីមភ៍ (Triupmh) មួយកងពលថ្មី​បន្ថែម​ទៀត​នៅមុនពេល​កំណត់ ពីសំណាក់ក្រុមហ៊ុន​ផលិតសព្វាវុធ អាល់ម៉ាស អាន់ថេយ (Almaz-Antey) របស់ប្រទេស​រុស្ស៊ីផ្ទាល់តែម្តង។ ពីធីប្រគល់​សព្វាវុធខាងលើនេះ ត្រូវបានធ្វើឡើងនៅ​មូលដ្ឋាន​ហ្វឹកហាត់ កាភុតទីនយ៉ា (Kaputstin Yar) ក្នុងតំបន់ អាស្ត្រាខាន់ (Astrakhan)...

សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ត្រូវបានរុស្ស៊ី ចោទថាកំពុងរៀបចំការវាយប្រហារជាថ្មី លើរដ្ឋាភិបាលស៊ីរី

យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨នេះថា ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិក​ អង់គ្លេស និងបារាំង ថាកំពុងរៀបចំការវាយប្រហារសាជាថ្មី ប្រឆាំងនឹងប្រទេសស៊ីរី ដោយប្រើលេសថាកងកម្លាំងរដ្ឋាភិបាលស៊ីរីប្រើប្រាស់អាវុធគីមី។ ការឡើកឡើងនេះ ធ្វើឡើងក្រោយនាវាពិឃាតអាមេរិក USS The Sullivans ដែលបំពាក់ដោយគ្រាប់មីស៊ីល៥៦គ្រាប់ ធ្វើដំណើរទៅដល់ឈូងសមុទ្រពែកកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបាន កំពុងដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក В-1Вនៅឯមូលដ្ឋានទ័ពអាកាស Al...

រុស្ស៊ីប្រតិកម្មចំពោះអាមេរិកលើការបង្កើនសម្ពាធដោយដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតមកលើប្រទេសរបស់ខ្លួន

ស្របពេលដែលការគំរាមកំហែងនៃការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ីនឹងចូលជាធរមាន នៅថ្ងៃទី២២ ខែសីហាឆ្នាំ២០១៨នេះ លោកស្រី Sigal Mandelker អនុរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកថា ក្រុងវ៉ាស៊ីនតោន នឹងដាក់ការឈឺចាប់ ផ្នែកសេដ្ឋកិច្ចកាន់តែច្រើនទៅឱ្យ ប្រទេសរុស្ស៊ីប្រសិនបើខ្លួនធ្វើ មិនផ្លាស់ប្តូរអាកប្បកិរិយាសកលរបស់ខ្លួនឱ្យបានច្បាស់លាស់។ នេះបើយោងតាម ការចុះផ្សាយរបស់ ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ។ ថ្លែងទៅកាន់គណៈកម្មាធិព្រឹទ្ធសភាអាមេរិក ស្តីពីកិច្ចការធនាគារ ទ្រព្យសម្បត្តិ និងនគរូបនីយកម្មលោកស្រី Mandelker...

ព័ត៌មានពេញនិយម

ព័ត៌មានថ្មី