Monday, December 17, 2018
Home Tags ហ្វីលីពីន

Tag: ហ្វីលីពីន

ហ្វីលីពីនចាប់ផ្តើមបើកកោះឋានសួគ៌ Boracay ឡើងវិញបន្ទាប់ពីត្រូវបានបិទបណ្តោះអាសន្ន

ដោយ:សំអុន ណារី រដ្ឋាភិបាលហ្វីលីពីនចាប់ផ្តើមបើកកោះឋានសួគ៌ Boracay ឲ្យភ្ញៀវទេសចរចូលកម្សាន្តឡើងវិញ បន្ទាប់ពីត្រូវបានបិទបណ្តោះអាសន្នអស់ប្រាំមួយខែ។ ការផ្អាកឲ្យភ្ញៀវចូលនេះគឺ ដើម្បីដោះស្រាយបញ្ហាបំពុលឆ្នេរ និងសមុទ្រដែលបង្កឡើងដោយការអភិវឌ្ឍមិនសមប្រកប និងហួសហេតុ។ បើតាមសារព័ត៌មាន Channel News Asia ក្រសួងទេសចរណ៍សម្រេចដាក់បម្រាមជក់បារី ប្រើថង់ប្លាស្ទិក និងការជប់លាងលើឆ្នេរ ក៏ដូចជាកម្រិតចំនួនភោជនីយដ្ឋាន និងសណ្ឋាគារឲ្យកាន់តែតិចដើម្បីធានារក្សាគុណភាពបរិស្ថាន សោភ័ណភាព និងសម្រស់កោះឋានសួគ៌មួយនេះ។ រឿងដែលសំខាន់នោះ វាគ្មានកាស៊ីណូដំណើរការនៅទីនោះទៀតឡើយ។ រដ្ឋាភិបាលហ្វីលីពីនសម្រេចលុបចោលអាជ្ញាបណ្ណដែលធ្លាប់ផ្តល់ឲ្យក្រុមហ៊ុនមួយចំនួន តាមបំណងប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ។

ប្រទេសអាស៊ាន ២នេះ​នឹងក្លាយជាប្រទេសដែលរីកចម្រើនលើវិស័យសំណង់បំផុតក្នុងតំបន់អាស៊ាន

ភ្នំពេញា៖ ក្រុមអ្នកជំនាញបានព្យាករណ៍ថា ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន នឹងក្លាយជាប្រទេសរីកចម្រើនវិស័យសំណង់ដ៏ខ្លាំងខ្លាក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ក្នុងឆ្នាំ២០២០។ ឧស្សាហកម្មសំណង់នឹងកើនឡើង ៤,៥% ក្នុងមួយឆ្នាំក្នុងតំបន់អាស៊ាន។ ប្រទេសក្នុងតំបន់អាស៊ាន ទទួលបានការវិនិយោគជាច្រើនពីមហាអំណាចចិន សហរដ្ឋអាមេរិច និងឥណ្ឌា ដែលជាហេតុនាំឲ្យវិស័យសំណង់រីកចម្រើនឥតឈប់ឈរ។ ទីផ្សារបច្ចុប្បន្នរបស់ប្រទេសជាសមាជិកអាស៊ាន គឺភាគច្រើនជាការវិនិយោគរបស់ចិន ដែលជាគោលដៅធំបំផុតរបស់វិនិយោគិនចិនលើវិស័យសំណង់។ ផ្ទុយទៅវិញ អ៊ឺរ៉ុប ​និងអាមេរិច បានផ្លាស់ប្ដូរទិញដៅរបស់ខ្លួនទៅលើបណ្ដាប្រទេសអាហ្រ្វិច និងមជ្ឍឹមបូព៌ា។ យោងតាមការសិក្សារបស់ PwC បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន...

ព័ត៌មានពេញនិយម

ព័ត៌មានថ្មី