Friday, April 19, 2019
Home Tags អាមេរិក

Tag: អាមេរិក

ប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ ប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកំរិតថ្នាក់ជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយស្តីពីសន្តិសុខព្រំដែន និងការប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាសន្នកំរិតថ្នាក់ជាតិ ដើម្បីទទួលបានថវិកាសម្រាប់ធ្វើឲ្យលេចចេញនូវការសន្យាររយៈពេលយូរណាស់មកហើយ របស់លោក គឺការកសាងកំពែងព្រំដែន នៅតំបន់ភាគខាងត្បូង សហរដ្ឋអាមេរិក ដែលសភាមិនផ្តល់ឲ្យលោក, នេះបើយោងតាមសារព័ត៌មាន New York Post ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ គួរជម្រាបថា ថវិកានៅក្នុងសេចក្តីព្រាងច្បាប់ ស្តីពីការកសាងកំពែងព្រំដែន មានប្រមាណ១.៤ពាន់លានដុល្លារ ដែលចំនួននេះតិចជាងចំនួនដែលលោក...

មន្ត្រីទូត និងពលរដ្ឋអាមេរិក​វេចបង្វិចចេញ​ពីវេណេស៊ុយអេឡា​ជា​បណ្តើរៗ 

(ការ៉ាកាស់)៖ ក្រសួងការបរទេស​អាមេរិក​បានបញ្ជាឱ្យបុគ្គលិកទូត​របស់ខ្លួនមួយ​ចំនួន និងពលរដ្ឋអាមេរិក​ដែលកំពុងស្ថិត​នៅក្នុងប្រទេស​វេណេស៊ុយអេឡា ​ចាកចេញពី​ប្រទេស​នេះជាបន្ទាន់ ខណៈទំនាក់ទំនង​ការទូតរវាងប្រទេស​ទាំងពីរ​ត្រូវបាន​កាត់ផ្ដាច់ ដោយពេលនេះ​ពួកគេ​បានចាប់ផ្តើម​ចាកចេញជា​បណ្តើរៗហើយ។ នេះបើ​តាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។ កាលពីថ្ងៃពុធ​កន្លងទៅ ក្រោយសហរដ្ឋអាមេរិក​ប្រកាសទទួលស្គាល់មេបក្ស​ប្រឆាំងលោក ចូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្ដីទី​វេណេស៊ុយអេឡា​ស្របច្បាប់ លោក​ប្រធានាធិបតី ម៉ាឌូរ៉ូ បានប្រកាស​ផ្ដាច់ទំនាក់ទំនងការទូត​ជាមួយទីក្រុង​វ៉ាស៊ីនតោន និងទុក​ពេលឱ្យមន្ត្រីទូតអាមេរិក ៧២ម៉ោង​ចាកចេញពីប្រទេស។ លើសពីនេះ​ទៅទៀត លោក...

ចិន រុស្ស៊ី តួកគី ស៊ីរី និងគុយបា រួមគ្នារិះគន់ធ្ងន់ៗ​ចំពោះ​សហរដ្ឋអាមេរិក ដែល​លូកដៃ​ចូលក្នុង​បញ្ហា​វេណេស៊ុយអេឡា

(វ៉ាស៊ីនតោន)៖ ប្រទេសចិន តួកគី ស៊ីរី គុយបា បានចូលរួមជាមួយរុស្ស៊ី ដោយរិះគន់​យ៉ាងខ្លាំងលើសហរដ្ឋអាមេរិក​ ជុំវិញការប្រកាសទទួលស្គាល់មេបក្ស​ប្រឆាំង​វេណេស៊ុយអេឡា លោក ចូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតី​ស្ដីទីស្របច្បាប់របស់​ប្រទេស ក្នុងតំបន់​​អាមេរិកឡាទីន​មួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។ ជាក់​ស្ដែង​នៅក្នុងសន្និសីទ​សារព័ត៌មានមួយ អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោកស្រី ហួរ ឈុនយីង...

លោក ដូណាល់ ត្រាំ បណ្ដេញរដ្ឋមន្ត្រីយុត្តិធម៌ ចេញពីតំណែង

(វ៉ាស៉ីនតោន)៖ អគ្គរដ្ឋអាជ្ញាអាមេរិក និងជារដ្ឋមន្ត្រីយុត្តិធម៌ លោក Jeff Sessions​ ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បណ្ដេញចេញពីតំណែងហើយក្រោយមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ ពីទំនាក់ទំនងមិនល្អរវាងអ្នកទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់លោក Sessions យ៉ាងខ្លាំងបន្ទាប់ពីអគ្គរដ្ឋអាជ្ញាអាមេរិករូបនេះ បានដកខ្លួនចេញពីការស៉ើប អង្កេតជុំវិញសំណុំរឿងចោទប្រកាន់ថារុស្ស៊ី...

រុស្ស៊ីចង់ឱ្យកងកម្លាំងបរទេសទាំងអស់ដកទ័ពចេញពីប្រទេសស៊ីរី រួមទាំងយោធារបស់ខ្លួនផងដែ

ប្រធានាធិបតីរុស្ស៊ី លោក​ វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងម៉ូស្គូចង់ឱ្យកងកម្លាំងបរទេសទាំងអស់ ដកចេញពីប្រទេសស៉ីរី ក្នុងនោះរួមមានទាំងយោធារុស្ស៊ីផងដែរ។ នេះដោយការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ។ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-300 ត្រូវបានបញ្ជូនទៅដល់ទឹកដីប្រទេសស៊ីរី ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោកពូទីនក៏បានថ្លែងថា«កងកម្លាំងបរទេសទាំងអស់ គួរតែដកចេញពីប្រទេសស៊ីរី»។ អ្វីដែលរុស្ស៊ីចង់ប្រកាស ក្រៅតែពីស្នើឱ្យកងទ័ពបរទេសដកចេញពីស៊ីរីទៀតនោះ ប្រធានាធិបតីរុស្ស៊ី បានឆ្លៀតចោទប្រកាន់ទៅអាមេរិកថា« វត្តមានកងទ័ព...

អាមេរិក​ព្រមលក់​យន្តហោះចម្បាំង F-16 និងសព្វាវុធ​តម្លៃ​៣៣០លានដុល្លារ ដល់កោះតៃវ៉ាន់​ ដោយមិនខ្វល់ពីការប្រឆាំងរបស់ចិន

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះបានឱ្ដឹងថា ក្រសួងការបរទេស​អាមេរិក បានយល់ព្រម​អនុម័តហើយលើការលក់​យន្ដហោះចម្បាំង F-16 និងបរិក្ខាយោធា​ដទៃ ទៀតមានតម្លៃ ៣៣០លានដុល្លារ​ឱ្យកោះតៃវ៉ាន់ បើទោះជា​មានការព្រមានជា​ច្រើនដង ពីសំណាក់ទីក្រុងប៉េកាំង​ក៏ដោយ។ តាមសេចក្ដីថ្លែងការណ៍​ ពីមន្ទីរបញ្ចកោណបានបញ្ជាក់​កាលពី​ថ្ងៃចន្ទសប្ដាហ៍​នេះថា ការលក់អាវុធ​នេះនឹងអាច​ជួយ ដល់កោះតៃវ៉ាន់​ក្នុងការបង្កើនសមត្ថភាព​ការពារជាតិ និងសន្តិសុខ ដើម្បីប្រឈមមុខ​នឹងការ​គំរាមកំហែង​ផ្នែក​យោធានៅក្នុងតំបន់។ ​បើតាមមន្ទីរបញ្ចកោណ​ ការលក់អាវុធ និងបរិកា្ខយោធា​មានតម្លៃ ៣៣០លានដុល្លារនេះ...

រុស្ស៊ីមិនពេញចិត្តចំពោះទង្វើរបស់អាមេរិកដោយជម្រុញឱ្យកូរ៉េខាងជើងលុបបំបាត់អាវុធនុយក្លេអ៊ែរ

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨ថាដោយដកស្រង់ចេញតាមរយៈសំដីរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយបានលើកឡើងថា កូរ៉េខាងជើង បានបោះជំហានជាច្រើនឆ្ពោះទៅរកការរំសាយអាវុធ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនទៅវិញទេដែលមិនបានធ្វើអ្វីជាសាច់ការទាល់តែសោះ បានតែជម្រុញឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ ថ្លែងក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំនៃវេទិការសេដ្ឋកិច្ចភាគខាងកើតក្នុងទីក្រុងវ៉្លាឌីវ៉ូស្ដុក នៅថ្ងៃនេះជាមួយគ្នាផងដែរលោក ពូ ទីន បានសង្កត់ធ្ងន់ថា «កូរ៉េខាងជើងគួរតែទទួលបានការធានាការពារសុវត្ថិភាពពី អន្តរជាតិ ហើយមេដឹកនាំកូរ៉េខាងជើង លោក...

សហរដ្ឋអាមេរិកធ្វើសម្ព័ន្ធមិត្តជាមួយអេមីរ៉ាត់អារ៉ាប់រួម បង្កើនអំណាចយោធា

យោងតាម​ការចេញផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម (UAE) និង​សហរដ្ឋអាមេរិក កំពុងព្យាយាម​ពង្រឹងទំនាក់ទំនងលើ​វិស័យយោធា។ នៅក្នុង​ឱកាស​​ជួប​មុខ​គ្នា​រវាង​​​អគ្គបញ្ជាការរង​នៃ​កងកម្លាំងប្រដាប់អាវុធ​​ UAE និងប្រមុខការពារជាតិ​អាមេរិក នាថ្ងៃសុក្រ​សប្តាហ៍នេះ គឺជាជំនួបថ្មីមួយ ដើម្បីបង្កើនទំនាក់ទំនងកាន់តែខ្លាំងរវាងប្រទេសទាំងពីរដែលអាចចាប់ដៃគ្នា ពង្រឹងនូវវិស័យយោធា។ តាមការដកស្រង់ព័ត៍មានខាងលើបានឱ្យដឹងថា ព្រះអង្គម្ចាស់ ហ្សេក ម៉ូហាំម៉េដ ប៊ីន ហ្សាយ៉េដ អាល់ណា ជាអគ្គបញ្ជាការ​រងនៃ​កងកម្លាំងប្រដាប់​អាវុធ​​ UAE និង​ជាព្រះរាជ​ទាយាទ​​របស់​អេមីរ៉ាត់អារ៉ាប់រួម...

លោក ដូណាល់ ត្រាំ ព្រមានដកសហរដ្ឋអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោកបើសិនជាមិនផ្លាស់ប្ដូររបៀបដែលកំពុងដោះស្រាយជាមួយអាមេរិក

 លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានព្រមានថាលោកនឹងដកសហរដ្ឋអាមេរិក ចេញពីអង្គការពាណិជ្ជកម្មពិភពលោក (​WTO) បើសិនជាមិនផ្លាស់ប្ដូររបៀបដែលកំពុងដោះស្រាយជាមួយអាមេរិកទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC​ នៅថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។ លោក ត្រាំ បានព្រមានបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Bloomberg នៅថ្ងៃព្រហស្បតិ៍ទី៣០ ខែសីហានេះ ដោយលោក បានសង្កត់ធ្ងន់ថា៖ «បើសិនជាពួកគេមិនមានការអភិវឌ្ឍទេ ខ្ញុំនឹងដកសហរដ្ឋអាមេរិកចេញពី WTO​»។ អង្គការ...

សហរដ្ឋអាមេរិកកំពុងរងការថ្កោលទោសពីចិនដែលបានចោទថាចិនបានលួច Hack E-mail របស់លោកស្រី ហ៊ីលឡារី គ្លីនតុន

ចិនបានថ្កោលទោសអាមេរិកយ៉ាងខ្លាំងចំពោះរឿងចោទថាខ្លួនបានលួច Hack អ៊ីមែលរបស់លោកស្រី ហ៊ីល ឡារី គ្លីនតុន អតីតបេក្ខជនប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការដកស្រង់ព័ត៍មានដែលចេញផ្សាយដោយសារព័ត៌មាន CGTN​ កាលពីថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា ចិនគឺជា ជើងឯកផ្នែកសន្តិសុខព័ត៌មានវិទ្យា ហើយចិនប្រឆាំងជាដាច់ខាតនឹងការវាយប្រហារផ្នែកព័ត៌មានវិទ្យាគ្រប់ទម្រង់។ លោកស្រី Chunying បន្ថែមថាសន្តិសុខព័ត៌មានវិទ្យាគឺជាបញ្ហាសកល...

ព័ត៌មានពេញនិយម

ព័ត៌មានថ្មី