Saturday, November 17, 2018
Home Tags អាហារូបករណ៍

Tag: អាហារូបករណ៍

PPIU ផ្ដល់អាហារូបករណ៍តាមនិទ្ទេសចំនួន៣១០កន្លែង

សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ ផ្ដល់អាហារូបករណ៍ចំនួន៣១០កន្លែង សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩។ សាកលវិទ្យាល័យ ចាប់ផ្ដើមលក់ពាក្យពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ខែតុលាឆ្នាំ២០១៨ ហើយនឹងធ្វើការប្រឡងនៅថ្ងៃទី២០ ខែតុលាឆ្នាំ២០១៨។ សិស្សានុស្សិតទាំងអស់មានអាទិភាពទទួលអាហារូបករណ៍ចាប់ពី៣០% ដល់៥០% ចំនួន៣០០កន្លែងដែលមានរយៈពេល២ឆ្នាំ និង១០០% ចំនួន១០ កន្លែងមានរយៈពេល៤ឆ្នាំ៕ ដោយ៖ ញឹក សំអូន

អាហារូបករណ៍ជាង១,៦ ម៉ឺនកន្លែង កំពុងរង់ចាំសិស្សបាក់ឌុប និងនិស្សិតទូទៅ

១.ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:បានប្រកាសផ្ដល់អាហាររូបករណ៍ចំនួន១៣,៧៨៧ កន្លែង​។ក្រសួងមានផ្ដល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អនុបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររងជូនដល់សិស្សានុសិស្សទាំងអស់មានបំណងចង់រៀន ទៅលើមុខជំនាញផ្សេងៗដែលទីផ្សារការងារកំពុងតម្រូវក្នុងពេលបច្ចុប្បន្ន និងអនាគត។ ២.សាកលវិទ្យាល័យកម្ពុជា (UC) សាកលវិទ្យាល័យកម្ពុជា ផ្ដល់អាហារូបករណ៍ចំនួន ៣,០៥០ កន្លែងដល់សិស្សានុសិស្សដែលទើបតែបញ្ចប់បាក់ឌុប និងសិស្សនិស្សិតដែលចប់គ្រប់ឆ្នាំសិក្សាកន្លងមក។ អាហារូបករណ៍នេះ ផ្ដល់ជូនសម្រាប់និស្សិតដែលចង់សិក្សាគ្រប់ជំនាញ លើកលែងតែជំនាញទាក់ទងវិស័យសុខាភិបាល និងសំណង់ តែប៉ុណ្ណោះ។ ដើម្បីទទួលបានអាហារូបករណ៍នេះ សិស្សនិស្សិតទៅទិញពាក្យ និងដាក់ពាក្យប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យកម្ពុជា មានទីតាំងនៅផ្លូវណតប្រីជ ជាប់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ ៣. វិទ្យាស្ថានជាតិ...

ក្រសួងការងារ ផ្ដល់អាហារូបករណ៍ ចំនួន ១៣,៧៨៧ កន្លែង

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ផ្ដល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ​បរិញ្ញាបត្របច្ចេកវិទ្យាឯកទេសវិស្វករ និងបរិញ្ញាបត្ររង និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវ: ជូនដល់សិស្សានុសិស្សទាំងអស់មានបំណងចង់រៀន ទៅលើមុខជំនាញផ្សេងៗដែលទីផ្សារការងារកំពុងតម្រូវក្នុងពេលបច្ចុប្បន្ន និងអនាគត។ ក្រសួងការងារ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ បានបញ្ជក់ថា សិស្សានុសិស្ស ​​​​​​​​​យុវជន មាតាបិតា អាណាព្យាបាល ទាំងអស់ត្រូវទៅចុះឈ្មោះសិក្សានៅ គ្រឹះសា្ថនអប់រំបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវ:ខេត្តដោយផ្ទាល់ផងដែរ៕ ដោយ៖ ញឹក សំអូន  

អាហារូបករណ៍ជំនាញប្រព័ន្ធផ្សព្វផ្សាយ ១០០% ចំនួន១០០កន្លែង នឹងផ្ដល់ជូនសិស្សបាក់ឌុបគ្រប់ឆ្នាំសិក្សា

មហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍នៃសកលវិទ្យាល័យកម្ពុជា នឹងផ្ដល់អាហារូបករណ៍ ១០០ កន្លែង ១០០% ជូនដល់សិក្សានុសិស្ស ដែលទើបតែប្រឡងចប់មធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា ក៏ដូចជានិស្សិតទូទៅដែលមានបំណង ចង់រៀនទៅលើមុខជំនាញមួយនេះផងដែរ។ ក្រោយពីនិស្សិតរៀនមុខជំនាញនេះចប់អាចក្លាយខ្លួនជាផលិតករកម្មវិធីទូរទស្សន៍ ភាពយន្ត ផ្នែកផលិតព័ត៌មាន អ្នករចនាក្រាហ្វិក អ្នកផ្សាយព័ត៌មាន អ្នកកាសែត ផលិតករភាពយន្ដ និងវីដេអូ អ្នកសរសេរអត្ថបទ អ្នកកាន់កាមេរ៉ា អ្នកឯកទេសផ្នែកទំនាក់ទំនងសង្គម អ្នកកាត់តរូបភាព និងវីដេអូ អ្នកនិយាយឫអានព័ត៌មានតាមកញ្ចក់ទូរទស្សន៍...

ព័ត៌មានពេញនិយម

ព័ត៌មានថ្មី