Monday, December 17, 2018
Home Tags ឥណ្ឌូនេស៊ី

Tag: ឥណ្ឌូនេស៊ី

គ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិនៅឥណ្ឌូណេស៊ី ត្របាក់យកជីវិតមនុស្សកើនដល់៨៣២នាក់ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ

យោងតាមប្រភពព័ត៍មានដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ កាលរសៀលថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ បានឱ្យដឹងថា ចំនួនមនុស្សបាត់បង់ជីវិតកើនដល់៨៣២នាក់ហើយ ដោយសារគ្រោះរញ្ជួយដី ជាមួយនឹងរលកយក្ស​នៅ​លើ​កោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី ខណៈក្រុមជួយសង្រ្គោះ កំពុងសស្រាក់សស្រាំ ដើម្បី​តាម​ស្វែងរកជនដែលអាចនៅរស់រានមានជីវិត រួមនឹងសាកសពអ្នកដែលស្លាប់ នៅតាមតំបន់នានា ដែលរងការវាយប្រហារពីគ្រោះរញ្ជួយដីនេះ។ ប្រភពព័ត៍មានដដែលបានបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីកម្រិតធ្ងន់​៧.៥រ៉ិចទ័រ (ពីដំបូង​៧.៧រ៉ិចទ័រ) បានវាយប្រហារលើកោះ Sulawei និង​បង្កជារលកយក្សយ៉ាងខ្លាំង ហើយចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើងជាលំដាប់។ ដោយឡែកទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី...

ប្រទេសអាស៊ាន ២នេះ​នឹងក្លាយជាប្រទេសដែលរីកចម្រើនលើវិស័យសំណង់បំផុតក្នុងតំបន់អាស៊ាន

ភ្នំពេញា៖ ក្រុមអ្នកជំនាញបានព្យាករណ៍ថា ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន នឹងក្លាយជាប្រទេសរីកចម្រើនវិស័យសំណង់ដ៏ខ្លាំងខ្លាក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ក្នុងឆ្នាំ២០២០។ ឧស្សាហកម្មសំណង់នឹងកើនឡើង ៤,៥% ក្នុងមួយឆ្នាំក្នុងតំបន់អាស៊ាន។ ប្រទេសក្នុងតំបន់អាស៊ាន ទទួលបានការវិនិយោគជាច្រើនពីមហាអំណាចចិន សហរដ្ឋអាមេរិច និងឥណ្ឌា ដែលជាហេតុនាំឲ្យវិស័យសំណង់រីកចម្រើនឥតឈប់ឈរ។ ទីផ្សារបច្ចុប្បន្នរបស់ប្រទេសជាសមាជិកអាស៊ាន គឺភាគច្រើនជាការវិនិយោគរបស់ចិន ដែលជាគោលដៅធំបំផុតរបស់វិនិយោគិនចិនលើវិស័យសំណង់។ ផ្ទុយទៅវិញ អ៊ឺរ៉ុប ​និងអាមេរិច បានផ្លាស់ប្ដូរទិញដៅរបស់ខ្លួនទៅលើបណ្ដាប្រទេសអាហ្រ្វិច និងមជ្ឍឹមបូព៌ា។ យោងតាមការសិក្សារបស់ PwC បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន...

ព័ត៌មានពេញនិយម

ព័ត៌មានថ្មី