Tuesday, November 13, 2018
Home Tags Sotheary Roeurn

Tag: Sotheary Roeurn

ជីវិតនិស្សិតក្រោយបញ្ចប់មហាវិទ្យាល័យ

នៅក្នុងជីវិតជានិស្សិតនៅមហាវិទ្យាល័យ តែងនឹងទទួលបាននូវចំណេះដឹងជាច្រើនពីការសិក្សាទៅលើជំនាញរបស់ខ្លួន។ នៅកំឡុងពេលសិក្សាថ្នាក់សាកលវិទ្យាវិទ្យាល័យ គឺជាពេលដែលនិស្សិតក្រេបជញ្ជក់យកចំណេះដឹង និងចំណេះធ្វើ។ និស្សិតជា ធនធានមួយដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ ដោយពួកគេជាបុគ្គលដែលកំពុងទទួលបានការរៀនសូត្រខ្ពស់នៅថ្នាក់ឧត្តមសិក្សាដើម្បីចាប់យកជំនាញមួយយ៉ាងច្បាស់លាស់ក្នុងការបម្រើដល់សង្គមជាតិឱ្យមានការរីកចម្រើន។ យើងមើលឃើញថា និស្សិតមិនតិចនោះទេ ដែលមានគោលបំណងខ្ពស់សម្រាប់អនាគតរបស់ពួកគេ ព្រោះអំឡុងពេលសិក្សានៅមហាវិទ្យាវិទ្យាល័យ តែងមានក្តីសុបិន្តផ្ទាល់ខ្លួនក្រោយពេលបញ្ចប់មហាវិទ្យាល័យ។ ក្តីរំពឹងទុករបស់និស្សិតគ្រប់រូបនៅពេលបញ្ចប់មហាវិទ្យាល័យមិនខុសគ្នានោះទេ គឺចង់បានការងារធ្វើល្អសមរម្យ ឬក៏រៀនបន្តជាដើម។ ជាក់ស្តែង ការសិក្សានៅមហាវិទ្យាល័យ រមែងទាមទារពីនិស្សិតនូវការពឹងផ្អែកដោយខ្លួនឯងជាងគ្រូបង្រៀនក្នុងថ្នាក់។ វាជារឿងពិបាកច្រើនសម្រាប់និស្សិតក្នុងកំឡុងពេលសិក្សាថ្នាក់ឧត្តមសិក្សា។ យ៉ាងណា ជីវិតនិស្សិតក៏មានការផ្លាស់ប្តូរពីមួយកម្រិតទៅមួយកម្រិត។ ជាវេលាមួយដែលតែងតែទន្ទឹងរងចាំបន្ទាប់ពីខិតខំប្រឹងប្រែងអស់រយៈពេលបួនឆ្នាំ ក៏សម្រេចដូចបំណង។ កញ្ញា រឿន...

ព័ត៌មានពេញនិយម

ព័ត៌មានថ្មី